ខេត្តមណ្ឌលគិរី ឆ្លងថ្មី១១នាក់ (Video Inside)

ខេត្តមណ្ឌលគិរី បានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១១នាក់ និងមានអ្នកស្លាប់ម្នាក់ថ្មីទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខឆ្លងថ្មីនៅថ្ងៃ មានការកើនលើសម្សិលមិញចំនួន ៤នាក់ ។

យោងតាមរដ្ឋបាល ខេត្ត អ្នកជំងឺកូវីដ១៩ ថ្មីទាំង១១នាក់ នោះ គឺជាពលរដ្ឋដែលមានទីលំនៅក្នុងក្រុងសែនមនោរម្យចំនួន ៣នាក់, ស្រុកពេជ្រាដា ម្នាក់ និងឆ្លងលើពលរដ្ឋនៅក្នុងស្រុកកោះញែកចំនួន ៧នាក់ ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ថែម ទៀត នោះវិញ គឺជាស្រ្តី អាយុ ៤១ឆ្នាំ នៃក្រុងសែន មនោរម្យ ។

ខេត្តមណ្ឌលគិរី នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ ១៩ ឲ្យជាសះស្បើយចំនួន ៣៥នាក់ ផងដែរ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner