រាជធានីភ្នំពេញទុកពេល១៥ថ្ងៃឲ្យរុះរើខ្សែកាប្លិ៍អាកាសលើផ្លូវព្រះយុគន្ធរ និងផ្លូវឧកញ៉ាសន្ធរម៉ុក (Video Inside)
អាជ្ញាធររាជធានីភ្នំពេញ បានព្រមានធ្វើការរុះរើខ្សែកាប្លិ៍អាកាសចេញ នៅលើវិថីព្រះអង្គយុគន្ធរ និងលើវិថីឧកញ៉ា សន្ធរម៉ុកបើសិនជាមិនធ្វើការរុះរើចេញដោយខ្លួនឯងក្នុងរយៈពេល១៥ថ្ងៃទៀតនេះទេ។
ខ្សែកាប្លិ៍អាកាស នៅលើ វិថីព្រះអង្គយុគន្ធរចាប់ពីផ្លូវលេខ១០៨ ដល់ផ្លូវលេខ៩៨, និងលើវិថីឧកញ៉ាសន្ធរម៉ុកចាប់ពីផ្លូវលេខ១៩ ដល់តិរៈ វិថីព្រះស៊ីសុវត្ថិ បានរងការរិះគន់ពីភាពរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់។
លិខិតរបស់រដ្ឋបាលរាជធានីថ្ងៃទី៦កញ្ញា បានសរសេរថាអ្នកដែលកំពុងប្រើប្រាស់បណ្តាញខ្សែកាប្លិ៍អាកាសលើផ្លូវទាំង២នេះ សូមប្រញាប់រួសរាន់រៀបចំ រុះរើចេញក្នុងរយៈពេល១៥ថ្ងៃចាប់តាំងពីថ្ងៃទី៦កញ្ញាទៅ។
រដ្ឋបាលរាជធានីបានបញ្ជាក់ថាការរុះរើនោះ គឺដើម្បី លើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែល្អស្រស់បំព្រងសក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុ ជា៕