ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបើកកិច្ចពិភាក្សាការកំណត់ប្រាក់ឈ្នួលអប្បបរមា (Video Inside)
កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី២ ឆ្នាំទី១ បានបើកកិច្ចប្រជុំរបស់ខ្លួនដើម្បីការពិភាក្សា កំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២២បើទោះបីជាស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុ ជាកំពុងធ្លាក់ចុះខ្លាំងដោយសារវបត្តិកូវីដ១៩ក៏ដោយ។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ត្រូវបានគេ ពិភាក្សាជារៀងរាល់ឆ្នាំដើម្បីរកការតម្លើងជួនកម្មករនិយោជិត។
ក្នុងឆ្នាំ២០២០កន្លងមក បើទោះបីជាស្ថានភាព សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះដុនដាបខ្លាំងដោយសារតែវបត្តិកូវីដ១៩ក៏ដោយ, កិច្ចពិភាក្សាក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួលអប្បបរមាដើម្បីកំណត់ប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២១ បានប្រកាសតួលេខឡើងដល់១៩២ដុល្លារ។ ហើយ បើបូកបញ្ចូលនឹងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត កម្មករនិយោជិតម្នាក់ៗជាមធ្យមក្នុងឆ្នាំ២០២១ ត្រូវបាន កំណត់ ថានឹងទទួលប្រាក់បៀវត្សយ៉ាងតិចចំនួនពី ២០៩ ដល់ ២២០ដុល្លារអាមេរិកក្នុងមួយខែ។
ទោះបីជាយ៉ាងណាក៏ដោយ ការតំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០២១ នៅកម្ពុជានោះបានធ្វើឡើងនៅ ពេលដែលសកលលោកកំពុងជួបវិបត្តិ នៃជំងឺកូវីដ១៩ ខណៈប្រទេសក្នុងតំបន់ និងប្រទេសប្រកួតប្រជែងផ្សេង ទៀតមិនមានការតម្លើងប្រាក់ឈ្នួលអប្បបរមានោះឡើយ។
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ថ្ងៃនេះ រដ្ឋមន្រ្តីក្រសួងការងារ បានកំណត់ថ្ងៃទី១៤ ទី២១ និងទី២៨ ខែកញ្ញា សម្រាប់កិច្ចប្រជុំបន្តបន្ទាប់ថែមទៀត ពិនិត្យតាមសំណូមពរ និងស្ថានភាពជាក់ស្តែងលើកិច្ចពិភាក្សារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានិងកិច្ច ប្រជុំនេះគ្រោងធ្វើយ៉ាងណាត្រូវបញ្ចប់មុនពិធីបុណ្យភ្ជុំបិណ្ឌ៕