អង្គការសហប្រជាជាតិ៖ អាហ្វហ្គានីស្ថានកំពុងប្រឈមនឹងដួលរលំសេវាកម្មជាមូលដ្ឋាន និងអំពាវនាវរកជំនួយ៦០០លានដុល្លារជាបន្ទាន់

បរទេស៖ ការិយាល័យ​អង្គការ​សហ​ប្រជា​ជាតិ ​សម្រាប់កិច្ច​សហ​ប្រតិបត្តិការ​នៃ​កិច្ច​ការ​មនុស្សធម៌ (OCHA) បានបញ្ជាក់ថា អាហ្វហ្គានីស្ថាន​កំពុង​ប្រឈម​នឹង​ដួល​រលំ​​​សេវាកម្ម​ជា​មូលដ្ឋាន ហើយ​​ស្បៀង​អាហារ និង​ជំនួយ​​ផ្សេង​ៗ​ទៀត​​ជិត​អស់ហើយ។

អ្នក​នាំ​ពាក្យ OCHA លោក Jens Laerke បាន​ប្រាប់​កិច្ច​ប្រជុំ​​របស់​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​ថា ប្រជា​ជន​អាហ្វហ្គានីស្ថាន​រាប់​លាន​នាក់​ត្រូវ​ការ​ជំនួយ​​ស្បៀង​អាហារ និង​ជំនួយផ្នែក​សុខភាព ដោយ​ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​​ផ្តល់​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀតមុន​ពេល​សន្និសីទ​ជំនួយ​អន្តរជាតិ​ដើម្បី​អាហ្វហ្គានីស្ថាន​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​ខាង​មុខ​នេះ។​ ទី​ភ្នាក់​ងារនេះ​បាន​ចេញ​សេចក្តី​អំពាវ​នាវ​មួយ​បន្ទាន់ ​ដើម្បី​ស្វែង​រក​ថវិកា​ប្រមាណ​៦០០​លាន​ដុល្លារ​ សម្រាប់​បំពេញ​តម្រូវ​ការ​មនុស្ស​ធម៌ដល់​ប្រជា​ជន​១១​លាន​នាក់​ក្នុង​​រយៈ​ពេល​​​នៅ​សល់​ឆ្នាំ​នេះ​ ជុំ​វិញ​វិបត្តិ​រាំង​ស្ងួត និង​អត់​ឃ្លាន។

គួរកត់សម្គាល់ មនុស្ស​ជាង​​កន្លះ​លាន​នាក់​បាន​ផ្លាស់​ទី​លំនៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថានក្នុង​ឆ្នាំ​២០២១នេះ ខណៈដែល​ក្រុម​តាលីបង់​បាន​​វាយ​លុក​ចូល​ទូទាំង​ប្រទេស  និង​ដណ្តើម​កាន់​កាប់​រដ្ឋធានី​កាប៊ុល​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner