ការតវ៉ានៅអាហ្វហ្គានីស្ថាននៅតែបន្ត ដែលកំពុងបង្កបញ្ហាដល់រដ្ឋាភិបាលតាលីបង់ថ្មី

កាប៊ុល៖ ស្ត្រីជនជាតិអាហ្វហ្គានីស្ថានមួយក្រុម បានឈរនៅសងខាងផ្លូវនៃទីក្រុងកាប៊ុល ហើយសម្ងំលាក់ខ្លួន បន្ទាប់ពីសមាជិកប្រដាប់អាវុធរបស់ក្រុមតាលីបង់បានបាញ់រះទៅលើអាកាស ដើម្បីបំបែកក្រុមអ្នកតវ៉ារាប់រយនាក់។ ម្នាក់ក្នុងចំនោមពួកគេបាននិយាយយ៉ាងលឿននៅពេលកាមេរ៉ាថតពួកគេ។

ស្រ្តីម្នាក់ក្នុងចំណោមអ្នកតវ៉ាបាននិយាយថា មនុស្សទាំងនេះ (តាលីបង់) អយុត្តិ ធម៌ណាស់ ហើយពួកគេមិនមែនជាមនុស្សទាល់តែសោះ។ ពួកគេមិនផ្តល់សិទ្ធិឱ្យយើងធ្វើបាតុកម្មទេ ពួកគេមិនមែនជាជនជាតិមូស្លីមទេ តែជាអ្នកមិនស្មោះត្រង់។ការផ្ទុះអាវុធបានផ្ទុះឡើងជាថ្មីដែលនាំឱ្យមានការភិតភ័យថែមទៀត។ មិនមានអ្នកស្លាប់ និងរបួសពីការបាញ់ប្រហារនោះទេ។

គួរបញ្ជាក់ថា ការតវ៉ាជិតមួយខែបន្ទាប់ពីក្រុមតាលីបង់បានដណ្តើមគ្រប់គ្រងទីក្រុងកាប៊ុល រួមជាមួយការធ្វើបាតុកម្មតូចតាចជារៀងរាល់ថ្ងៃនៅទូទាំងប្រទេស ដែលតែងតែដឹកនាំដោយស្ត្រីនោះ បានបង្កជាបញ្ហាប្រឈមចំពោះរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី ដែលបានប្រកាសកាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner