ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាអំណោយផលសម្រាប់ប្រតិបតិ្តការណ៍ហិរញ្ញវត្ថុ ឬការវិនិយោគ។ ក្នុងនោះ រាល់អាជីពនានារបស់លោកអ្នកក្នុងថ្ងៃនេះ ចម្រើនលូតលាស់យ៉ាងល្អប្រសើរ។ សូមប្រើប្រាស់ពេលវេលាអំណោយផលរបស់លោកអ្នកឲ្យបានច្រើនបំផុត។ ក្រៅពីនេះ សូមកុំឆ្លើយតបនឹងការវាយប្រហាររបស់មិត្តរួមការងារ និងអតិថិជន ពីព្រោះទាំងនេះជាបញ្ហាបណ្តោះអាសន្ន ហើយនៅទីបំផុតស្ថានភាពតានតឹងនេះនឹងរលាយបាត់ទៅដោយខ្លួនឯង។ ទន្ទឹមនឹងនេះ អ្នកអាចធានាថានឹងយកឈ្នះរាល់ការលំបាក ប្រសិនបើអ្នកយកចិត្តទុកដាក់លើករណីនោះ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតដើម្បីទំនាក់ទំនងជាមួយថ្នាក់លើ និងដៃគូនោះទេ។ សូមពន្យាពេលការពិភាក្សាអំពីបញ្ហាសំខាន់ៗទៅថ្ងៃក្រោយ។ ថ្ងៃនេះអ្នកគួរចាប់យកការងារណាដែលមិនទាមទារកំលាំងច្រើនពេក ពីព្រោះថាស្ថានភាពអវិជ្ជមានមួយចំនួននៅមិនទាន់អាចកំណត់បាននោះទេ ប៉ុន្តែអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីអនុវត្តការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន។ ក្រៅពីនេះសូមលោកអ្នកគ្រប់គ្រង និងឈរទៅសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ក៏ប៉ុន្តែគួរតែស្តាប់មតិយោបល់អ្នកនៅជុំវិញខ្លួនផង។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកមានការលំបាកក្នុងការអនុវត្តការងារដើម្បីឲ្យទទួលបានផលខ្លាំងណាស់ ពីព្រោះស្ថានភាពប្រែប្រួលខាងក្រៅកំពុងជះឥទ្ធិពលយ៉ាងខ្លាំងចំពោះផែនការអនុវត្តរបស់អ្នក។ ប្រហែលជាអ្នកគួរពិនិត្យវាយតម្លៃគម្រោងអនុវត្តជាថ្មី ហើយធ្វើយ៉ាងណាប្រមូលពត៌មានឲ្យបានច្រើន។ ក្នុងនោះក៏សូមប្រយ័ត្នពាក្យសំដីជាមួយថ្នាក់លើពីព្រោះសញ្ញាណនៃការយល់ច្រលំអាចនឹងកើតឡើងជាមួយអាជ្ញាធរ។ លើសពីនេះ សូមលោកអ្នកកុំបោះបង់ការផ្សព្វផ្សាយពាណិជ្ជកម្ម ក៏ដូចជាតាំងបង្ហាញសមិទ្ធផលរបស់ខ្លួន ព្រមទាំងព្យាយមបង្កើតទំនាក់ទំនង។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកជាអាជីវករនឹងទទួលផលចំណេញយ៉ាងគាប់ប្រសើរ ក្នុងនោះក៏មានលទ្ធភាពអាចបង្កើតប្រាក់សន្សំបានច្រើនផងដែរ។ ប្រសិនបើលោកអ្នកមានបំណងចង់បង្កើតមុខរបរថ្មី គឺអាចធ្វើទៅបាន ប៉ុន្តែសូមព្យាយាមពិនិត្យស្ថានភាពប្រែប្រួលនៅរវាងពេលព្រឹកជាមុនសិន។ ចំពោះលោកអ្នកដែលប្រកបការងាររដ្ឋឯកជន នឹងទទួលបានជោគជ័យ ព្រមទាំងការកោតសរសើរ និងយកចិត្តទុកដាក់ពីថ្នាក់លើណាស់។ អាស្រ័យហេតុនេះ អ្នកមានលទ្ធភាពបង្ហាញគោលគំនិតរបស់ខ្លួនពេញលេញក្នុងកិច្ចប្រជុំ និងជំនួបពិភាក្សានានា។ ក្រៅពីនេះសូមហាមជាដាច់ខាត ការនិយាយស្តីក្រោយខ្នងអ្នកដទៃ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់បន្តិចបន្តួចក្នុងអាជីវកម្ម ឬសម្រាប់អ្នកប្រកបកិច្ចការងារផ្សេងៗ កិច្ចការងាររបស់អ្នកហាក់មានភាពស្មុគ្រស្មាញ ហើយក៏មានមនុស្សមួយចំនួនមិនគាំទ្រនឹងការខំពុះពាររបស់អ្នកទេ។ ទោះបីជាយ៉ាងនេះក្តី សូមកុំបន្តុះបង្អាប់ខ្លួនឯង លោកអ្នកគ្រាន់តែត្រូវព្យាយាមបំពេញការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួនឲ្យល្អគឺគ្រប់គ្រាន់សម្រាប់ពេលនេះ។ ស្របពេលជាមួយគ្នា កុំមានចិត្តល្អហួស សូមពិនិត្យសង្កេតមនុស្សនៅជុំវិញខ្លួន កុំជឿគេដោយមិនគិតពិចារណា ប្រយ័ត្នខកចិត្ត។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកបំពេញការងារដែលអ្នកប៉ងប្រាថ្នាទាំងឡាយ។ ចំពោះលោកអ្នកដែលប្រកបអាជីវកម្ម អាចសម្រេចចិត្តបណ្តាក់ទុន បង្កើតមុខរបរថ្មី ឬធ្វើការលក់ចេញ ទិញចូលចលន និងអចលនទ្រព្យនានាបាន ហើយផលចំណេញកើនឡើងច្រើនលើសពីក្តីរំពឹង។ ក្រៅពីនេះ អ្នកអាចទទួលបានដំណឹងល្អក្នុងរង្វង់ការងារ ឬការតម្លើងប្រាក់បៀវត្សរ៍ផង។ ចំពោះស្ថានភាពអវិជ្ជមាននៅតែមានតិចតួចនៅឡើយ ប៉ុន្តែសូមសម្របខ្លួនឲ្យបានល្អ ហើយក៏មិនចាំបាច់ត្រូវពិបាកចិត្តនឹងហេតុការណ៍នោះទេ វានឹងធូរស្រាលទៅវិញដោយឯកឯង។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកល្អជាមធ្យម។ កិច្ចការងារទាំងឡាយកំពុងមានដំណើរការទៅរកភាពចម្រើនលូតលាស់។ ក្នុងពេលនេះប្រសិនបើអ្នកសម្រេចចិត្តចាកចេញទៅប្រឈមនឹងស្ថានភាពខាងក្រៅ អ្នកអាចនឹងទទួលបានឳកាសច្រើនជាងការសំងំនៅក្នុងស្ថានភាពដដែលៗ។ ក្នុងនោះសូមព្យាយាមជ្រើសរើសការងារទាំងឡាយណាដែលពាក់ព័ទ្ធនឹងសមត្ថភាព បទពិសោធន៍របស់អ្នកគឺប្រសើរជាងការងារដែលនៅឆ្ងាយពីជំនាញ។ ប្រការប្រសើរជាងនេះ គឺលោកអ្នកទទួលបានការគាំទ្រណាស់ ដូច្នេះការដឹកនាំក្រុម ឬការចាប់ផ្តើមការងារថ្មី និងគម្រោងនានាអាចដំណើរទៅបានដោយងាយស្រួល។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងជំនួញរបស់លោកអ្នកទទួលបានការគាំទ្រច្រើនពីសំណាក់មនុស្សនៅជុំវិញខ្លួន។ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកទទួលបានអំណោយផលក្នុងការគ្រប់គ្រង និងចាត់ចែងការងារបានល្អ ដូច្នេះការដឹកនាំក្រុម ឬការសម្រេចចិត្តធ្វើអ្វីមួយគង់នឹងបានសម្រេច។ ក្នុងនោះសំណាងរបស់លោកអ្នកអាចនឹងកើតឡើងនៅរវាងចុងបញ្ចប់ម៉ោងការងារក្នុងពេលល្ងាចនេះទៀតផង។ ក្រៅពីនេះ ប្រការចាំបាច់ដែលគួរយកចិត្តទុកដាក់គឺការជឿជាក់ លោកអ្នកគួរពិចារណារាល់ពាក្យសំដីរបស់អ្នកដទែ ពីព្រោះទឹកចិត្តលោកអ្នកកំពុងទទួលឥទ្ធិពលដ៏ទន់ជ្រាយ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអាជីវកម្ម និងកិច្ចការនានាហាក់ជួបភាពរាំងស្ទះ ស្មុគ្រស្មាញដែលមិនប្រាកដថាជារឿងអ្វីឲ្យបានច្បាស់លាសនោះទេ ហេតុនេះអ្នកគួរវាយតម្លៃហេតុការណ៍ឲ្យបានច្បាស់លាស់។ ចំពោះបញ្ហា ឬរឿងរ៉ាវគ្មានប្រយោជន៍មិនគួរយកមកផ្តុំគ្នានាំតែពិបាកក្នុងការដោះស្រាយនោះទេ។ ក្នុងនោះសូមមានភាពអត់ធ្មត់ និងអនុគ្រោះឲ្យបានច្រើនចំពោះមនុស្សនៅជុំវិញខ្លួន ពិសេសមនុស្សដែលអ្នកនឹងធ្វើការជាមួយគ្នា។ កុំចូលខ្លួនទៅពាក់ព័ទ្ធនឹងបញ្ហារបស់គេ បើទោះជាអ្នកយល់ថាសមគួរណាស់ក៏ដោយ ពីព្រោះជំនួយរបស់អ្នកពិបាកនឹងឲ្យគេទទួលស្គាល់ណាស់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាតម្រូវឲ្យលោកអ្នករៀបចំគម្រោងឲ្យបានល្អិតល្អន់ទើបទទួលបានផ្លែផ្កាជាទីគាប់ចិត្ត។ លោកអ្នកត្រូវចាប់យកឳកាសនានាដែលមានក្នុងថ្ងៃនេះ ហើយធ្វើយ៉ាងណាកុំបណ្តោយទុកឲ្យវារបូតបាត់បង់ទៅដោយការធ្វេសប្រហែស។ លោកអ្នកអាចធ្វើការសម្រេចចិត្ត ធ្វើការបណ្តាក់ទុន ឬផ្លាស់ប្តូរការងារថ្មីបានដោយគ្មានផលជំទាស់ទេ។ ក្នុងថ្ងៃនេះសូមប្រយ័ត្នមនុស្សផ្ទុយភេទ ដែលអ្នកទើបស្គាល់ ពីព្រោះភាពខកចិត្តកំពុងកើតឡើងចំពោះលោកអ្នកហើយ។ បើអាចសូមព្យាយាមរក្សាគំលាតក្នុងកំរិតអតិបរមា។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងពេលនេះអាជីវកម្ម និងកិច្ចការនានាអាចដំណើរការទៅដោយគ្មានផលរំខាននោះទេ។ លើសពីនេះ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលជោគជ័យធំប្រសិនបើអ្នកមានភាពក្លាហានច្រើនជាងនេះ។ អាស្រ័យហេតុនេះសូមត្រៀមខ្លួន រៀបចំគម្រោងការ និងព្យាយាមធ្វើការទំនាក់ទំនងបន្ថែម។ ទន្ទឹមនឹងនេះ សូមព្យាយាមបញ្ចប់ការងារទាំងឡាយឲ្យបានរួសរាន់។ ប្រការដែលគួរជៀសវាងក្នុងពេលនេះ គឺការចាកចេញពីគម្រោងផែនការ ឬការសម្រេចចិត្តក្រោមឥទ្ធិពលពីខាងក្រៅ។ ដោយឡែក លោកអ្នកទទួលបានលទ្ធភាពក្នុងការដោះស្រាយភាពរឹងស្ទះមានល្អ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកកំពុងប្រទះនឹងបញ្ហារាំងស្ទះ ដូច្នេះភាពចម្រើនលូតលាស់ និងផលចំនេញដែលអ្នករំពឹងអាចនឹងមិនទាន់កើតឡើងក្នុងពេលនេះនោះទេ។ បើទោះជាយ៉ាងនេះក្តី គ្មានហេតុផលណាមួយធ្វើឲ្យលោកអ្នកត្រូវព្រួយបារម្ភពេកនោះទេ អ្នកគ្រាន់តែព្យាយាមយល់ដឹងពីជំហានរបស់អ្នក ហើយផ្តោតយកចិត្តទុកដាក់នឹងការបង្ហាញចេញ ព្រមទាំងការធ្វើទំនាក់ទំនងនានា។ ប្រសិនបើអ្នកពិបាកក្នុងការដោះស្រាយបញ្ហា សូមកុំភ្លេចពីសមត្ថភាពរបស់មនុស្សនៅក្បែរខ្លួន។ ដោយឡែក សូមប្រយ័ត្នសុខភាព ពិសេសសូមផឹកទឹកឲ្យបានច្រើន។
ចំណាំ៖
ឆ្នាំទាំង៤ ជូត ម្សាញ់ មមែ ចរ រាសីលោកអ្នកឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ។
សម្បត្តិទ្រព្យ និងឳកាសល្អៗក្នុងជីវិតនឹងកើតឡើងចំពោះអ្នក ហើយរាល់ការងារនានាគឺនឹងទទួលបានភាពជោគជ័យយ៉ាងគាប់ប្រសើរ។