ខេត្តព្រះវិហារ ឆ្លងថ្មី១នាក់ (Video Inside)

ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ តែចំនួនម្នាក់ទេ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែល ជាតួលេខឆ្លងថយចុះចំនួន១៦នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ គឺជាស្រ្តី អាយុ ១៨ឆ្នាំ នៃស្រុកឆែប ។

ខេត្តព្រះវិហារ គិតរហូតមកទល់នឹងបច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១ពាន់ ២៦៧នាក់, អ្នកជាសះស្បើយចំនួន ៨២០នាក់ និងអ្នកស្លាប់ មានចំនួន ៣នាក់ ។ សេចក្តីរាយការណ៍ចុងក្រោយ បានបញ្ជាក់ដែរថា នៅក្នុងខេត្តព្រះវិហារដដែលនេះ គេទើបបានរកឃើញឆ្លងវីរុស បំប្លែងថ្មី Deltaចំនួន ៣១ ករណីបន្ថែមទៀត ដែលនាំឲ្យការឆ្លងវីរុសសាហាវក្នុងខេត្តនេះ បានកើនដល់ ១៤៨ ករណីហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner