ខេត្តមណ្ឌលគិរី ឆ្លងថ្មី១៣នាក់ (Video Inside)
ខេត្តមណ្ឌលគិរី បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងថយចុះចំនួន ១៤នាក់ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះបានកើត លើពលរដ្ឋដែលមានអាសយដ្ឋាននៅក្នុងក្រុងសែនមនោរម្យចំនួន ១៣នាក់ និងនៅស្រុកពេជ្រាដា ម្នាក់ ។ ខេត្តមណ្ឌលគិរីនៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយឡើងវិញចំនួន ៥នាក់ផងដែរ ៕