ខេត្តប៉ៃលិន ឆ្លងថ្មី១៩នាក់ (Video Inside)
ខេត្តប៉ៃលិន ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៩ នាក់ ថែម ទៀត ដែលជាតួលេខឆ្លងកើនឡើងចំនួន១២នាក់បើធៀបនឹងម្សិលមិញ។
យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លង កូវីដ ទាំង ១៩នៅថ្ងៃនេះ គឺពលករដែលកំពុងធ្វើចត្តាឡីស័ក និងពលរដ្ឋដែលទើបវិលត្រលប់មកពីប្រទេសថៃ ដែល កំពុង ធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌល រួមមាននៅក្នុងខេត្ដប៉ៃលិន១០នាក់, ខេត្ដពោធិ៍សាត់៣នាក់ ,ខេត្ដបន្ទាយ មានជ័យ២នាក់,ខេត្ដសៀមរាបម្នាក់, និងចំនួន៣នាក់ទៀតមកពី ខេត្ដបាត់ដំបង។