អគ្គមេបញ្ជាការកងទ័ពជួបមន្ត្រីអនុព័ន្ធយោធាចិន (Video Inside)

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យ អនុព័ន្ធយោធាចិន ដែលត្រូវបញ្ចប់អាណត្តិក្នុងប្រទេសកម្ពុជា បានទទួលអនុញ្ញាតចូលជួបសម្តែងការគួរសមនិង ជម្រាបលា នៅថ្ងៃ ទី១០កញ្ញានេះ។

វរសេនីយ៍ឯកពិសេស លី ជីងហ្វេង  បានថ្លែងអរគុណចំពោះថ្នាក់ដឹកនាំកងយោធពលខេមរ ភូមិន្ទដែលក្នុងរយៈពេលជិត២ ឆ្នាំមកនេះ បានផ្ដល់នូវការគាំទ្រនិងកិច្ចសហប្រតិបត្តិការល្អ ធ្វើឲ្យការបំពេញ បេសកម្មកាទូតរបស់លោកទទួលបានជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី រវាងកម្ពុជា-ចិន ដែល ប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ជាពិសេសនៅគ្រប់គ្រាលំបាកដែល ប្រទេសទាំងពីរ តែងមាន ការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយផ្ដល់វ៉ាក់ សាំងការពារកូវីដ១៩ រួមទាំងថ្នាំពេទ្យ គ្រឿងសម្ភារៈ បរិក្ខារច្រើនទៀត ដើម្បីប្រយុទ្ធទប់ទល់ការរីករាលជំងឺ កូវីដ ១៩ ចូលក្នុងសហគមន៍។

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអរគុណចំពោះកងទ័ពប្រជាជនចិន ដែលបានជួយផ្គត់ផ្គង់ មធ្យោបាយសម្ភារៈការពារអាកាស លំហរសមុទ្រ ការជួយពង្រឹងសមត្ថភាកងកម្លាំងមួក ខៀវកម្ពុជាដែលចេញ ទៅបំពេញបេសកកម្មការដោះមីននៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ក៏ដូចជាការកសាង ហេដ្ឋារចនា

សម្ព័ន្ធនានា ការកសាងសាលាហ្វឹកហ្វឺន ការបណ្ដុះបណ្ដាលធនធានមនុស្សទាំងក្នង និងក្រៅប្រទេស ពិសេសសមយុទ្ធរួមគ្នាកន្លងមក ធ្វើឱ្យមានការផ្លាស់ប្ដូរបទពិសោធន៍ និងបង្កើនបាននូវសមត្ថភាពកងទ័ព ប្រទេសទាំងពីរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner