មនុស្សពីរនាក់ ត្រូវបាននាំខ្លួន មកបកស្រាយចំពោះមុខសម្ថកិច្ច រឿងបង្ហោះព័ត៌មានមិនពិតថាមានអ្នកឆ្លង វីរុសកូរ៉ូណា៤នាក់ នៅសណ្ឋាគារ ប៉ាស៊ីហ្វិក ខេត្តសៀមរាប
សៀមរាប ៖ លោកឧត្តមសេនីយ៍ ហួត សុធី ស្នងការរងទទួលផែនសន្តិសុខបានអោយដឹងនាព្រឹកថ្ងៃទី២៩នេះថា៖ បន្ទាប់ពីមានការបង្ហោះព័ត៌មានមិនពិតថាមានអ្នកឆ្លង វីរុសកូរ៉ូណា៤នាក់ នៅសណ្ឋាគារ ប៉ាស៊ីហ្វិក ខេត្តសៀមរាប សម្ថកិច្ចស្រាវជ្រាវរហូតបានដឹងមុខសញ្ញាពិតប្រាកដទើបកំនត់បានច្បាស់ហើយកបាននាំខ្លួនបុរសម្នាក់ ស្ត្រីម្នាក់ មកសាកសួរ ពាក់ព័ន្ធ នឹងការផ្សាយ ព័ត៌មាន មិនពិតទាក់ទងនឹងការឆ្លងជម្ងឺ ផ្លូវដង្ហេីមវីរុស កូរ៉ូណា ខេត្តសៀមរាប នាថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២០ ។
លោកឧត្តមសេនីយ៍បញ្ជាក់ ថា មនុស្ស ២ នាក់ នេះ បានបង្ហោះ ព័ត៌មាន តាមបណ្តាញ សង្គម ហ្វេសប៊ុក ដោយអះអាងថា មានករណី ឆ្លង វីរុស កូរ៉ូណា ចំនួន ៤ ករណី នៅសណ្ឋាគារ ប៉ាស៊ីហ្វិក ខេត្តសៀមរាប ។ ការផ្សាយនេះ ត្រូវ បានសាលាខេត្តសៀមរាប ចេញ សេចក្ដី បំភ្លឺ មួយដោយបាន បញ្ជាក់ ថា គ្មាន ករណី ឆ្លង ជម្ងឺ ផ្លូវ ដង្ហើម វីរុស កូរ៉ូណា កេីតឡេីងនៅ សណ្ឋាគារ ណាមួយ ក្នុង ខេត្ត សៀមរាប នោះទេ ។
លោកឧត្តមសេនីយ៍ ហួត សុធី បានអោយដឹងថា៖ មនុស្សពីរនាក់ ត្រូវបាននាំខ្លួន មកបកស្រាយចំពោះមុខសម្ថកិច្ច រឿងបង្ហោះព័ត៌មានមិនពិតថាមានអ្នកឆ្លង វីរុសកូរ៉ូណា៤នាក់ នៅសណ្ឋាគារ ប៉ាស៊ីហ្វិក ខេត្តសៀមរាប ក្រោយពីការសួរនាំពីមន្ត្រីជំនាញ និងបកស្រាយរបស់ពួកគាត់រួចមក ពួកគាត់ទាំងពីរនាក់បាន ធ្វើរកិច្ចសន្យា ដែលមានខ្លឹមផ្សារថា៖ខ្ញុំបាទ យល់ព្រមទទួលស្គាល់នូវកំហុស ដែលសមាជិកនៅក្នុងក្រុមហ៊ុនរបស់ខ្ញុំបាទ បានចែកចាយ នូវរូបភាពជនជាតិចិនទាំង០៤នាក់ដែលមាននៅក្នុងគ្រុបឡាញ(Line)របស់ខ្ញុំបាទយកទៅចែកចាយទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយមានការជាប់ពាក់ព័ន្ធ និងមេរោគកូរ៉ូណា(Corona Virus)។
ខ្ញុំបាទនិងមិនបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបណ្តាលអោយមានការចលាចលដល់ប្រជាជនក្នុងខេត្តសៀមរាប និងប្រជាជនទូទាំងប្រទេសដែលបានរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំបាទសូមសន្យាថា និងគោរពតាមកិច្ចសន្យាខាងលើនេះប្រសិនបើខ្ញុំបាទប្រព្រឹត្តិខុសពីកិច្ចសន្យាខាងលើខ្ញុំបាទសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ក្រោយពីពួកគាត់បានទទួលស្គាល់កំហុស និង ធ្វើរកិច្ចសន្យា មិនបន្តផ្សព្វផ្សាយនូវព័ត៌មានមិនពិត រួចមកក៏ត្រូវបានសម្ថកិច្ច អោយពួកគាត់ទាំពីរបានវិលត្រឡប់មកផ្ទះវិញនៅថ្ងៃដ៏ដែល។ យោងតាមផ្លូវច្បាប់ ក្នុង មាត្រា ៤២៥ នៃ ក្រុម ព្រហ្មទណ្ឌ បានចែងថា បទក្លែង ព័ត៌មាន ត្រូវ ផ្ដន្ទាទោស ដាក់ ពន្ធនាគារ ពី ១ឆ្នាំ ទៅ ២ឆ្នាំ និង ពិន័យជាប្រាក់ពីពីរលានរៀល ទៅ បួនលានរៀល៕ធ.ដ