ថៃ​ឆ្លង​ប្រចាំថ្ងៃ​តិច​បំផុត​ ​ក្នុង​ពេល​៧​ស​ប្តាហ៍

ប្រទេស​ថៃ​ប្រកាស​ពី​ការ​ឆ្លង​កូ​វី​ដ​១​៩​ ​ករណី​ថ្មីៗ​ ​ចំនួន​១​២​៥​៨​៣​នាក់​ទៀត​ ​កាលពី​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​ ​ជា​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​តិច​បំផុត​ ​ចាប់តាំង​ពី​ថ្ងៃ​ទី​២​១​ ​កក្កដា​ ​ខណៈ​មនុស្ស​ស្លាប់​ក៏​ថមថយ​ច្រើន​ដែរ​ ​រក​ឃើញ​ត្រឹម​១​៣​២​នាក់​ទៀត​ ​ក្នុង​ពេល​២​៤​ម៉ោង​ដូចគ្នា​ ​នេះ​បើ​តាម​ក្រសួងសុខាភិបាល​ថៃ​ នាព្រឹកថ្ងៃទី១៣ កញ្ញា។​

​ជាមួយនឹង​ការ​ឆ្លង​ថ្មី​ធ្លាក់ចុះ​ខ្លាំង​នេះ​ ​ក៏មាន​អ្នក​ជាសះស្បើយ​ ​ចំនួន​១​៦​៣​០​៤​នាក់​ទៀត​ដែរ​ ​ក្នុង​ពេល​២​៤​ម៉ោង​ នេះបើតាមក្រសួងដដែល។

ចាប់តាំង​ពី​កើតមាន​ជំងឺ​កូ​វី​ដ​១​៩​ ​ករណី​ដំបូង​ ​កាលពីដើម​ឆ្នាំ​២​០​២​០​មក​ ​ថៃ​មាន​ឆ្លង​សរុប​ ​ចំនួន​ ​១​,​៣​៩​៤​,​៧​៥​៦​នាក់​ ​ខណៈ​អ្នក​ជាសះស្បើយ​សរុប​ ​កើន​ដល់​ ​១​,​២​៤​៨​,​៣​៧​៧​នាក់​ហើយ​។​ ​រីឯ​ចំនួន​មនុស្ស​ស្លាប់​កើន​ដល់​ ​ចំនួន​១​៤​៤​៨​៥​នាក់​ហើយ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner