ប្រជាពលរដ្ឋជួបការលំបាក ចំនួន ៥គ្រួសារ បានទទួលអំណោយ ពីលោកជំទាវ អនហេង លក្ខិណា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម
កំពង់ចាម ៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ អនហេង លក្ខិណា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម អញ្ចើញជួបសំណេះសំណាលជាមួយអាជ្ញាធរ គ.ក.ន.ក ឃុំខ្ចៅ ស្រុកកងមាស ដើម្បីស្តាប់របាយការណ៍ ស្វែងយល់ពីបញ្ហាប្រឈម និងលទ្ធផលដែលអនុវត្តន៍កន្លងមក ព្រមទាំងពង្រឹងលើកទឹកចិត្ត ចែករំលែកបទពិសោធន៍មួយចំនួន ដែលពិធីនេះរៀបចំឡើងនៅសាលាឃុំខ្ចៅ ។
លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្ត លោកស្រី អៀម វណ្ណី ស្នងការរងនគរបាលខេត្ត និងក្រុមការងារនួយចំនួនទៀតក៏បានអញ្ជើញចូលរួមផងដែរ ។
បន្ទាប់ពីកិច្ចសំណេះសំណាល លោកជំទាវ និងក្រុមការងារក៏បាននាំយកសម្ភារ:រួមជាមួយថវិការបស់ គ.ក.ស.ក ខេត្ត ផ្តល់ជូនគ្រួសារស្ត្រីកំពុងជួបបញ្ហាលំបាកជីវភាព ពិការ ជរាទុគត មានជំងឺប្រចាំកាយចំនួន ៥គ្រួសារ នៅភូមិថ្លុកជ្រៅ ឃុំខ្ចៅ ស្រុកកងមាស ដោយក្នុងមួយគ្រួសារទទួលបាន អង្ករមួយបេ មីមួយកេស ត្រីខកំប៉ុងមួយយួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ៕