បុរសម្នាក់នៅស្រុកគីរីសាគរខេត្តកោះកុង ត្រូវបានអវុធហត្ថខេត្តយកមកអប់រំខណៈបង្ហោះសារក្លែងក្លាយពី វីរុស កូរ៉ូណាថ្មី
អត្ថបទដោយ៖
Kien Sereyvuth
ខេត្តកោះកុង៖ អវុធហត្ថខេត្តកោះកុងបានធើ្វការអប់រំណែនាំប្រជាពលរដ្ឋ បង្ហោះសារតាមបណ្តាញសង្គម ក្លែងក្លាយ បង្កចលាចល ពាក់ព័ន្ធបញ្ហា កាឆ្លង វីរុស កូរូណា លោកវរសេនីយ៍ឯក តាំង ឈុនស្រេង បានអោយដឹងថា នៅថៃ្ងទី២៨ ខែមករា ២០២០ វេលាម៉ោង១៦,០០ -ក្រោយពីមានការបង្ហោះសារតាមរយ:បណ្តាញសង្គមFacebook កាលពីវេលាម៉ោង ០៨:៣០នាទី ថ្ងៃទី២៨.០១.២០២០ម្ចាស់អាខោនឈ្មោះ ជុន ចិន (ដែលបានសរសេរសារថា នៅតារាសាគរមានអ្នកកើតជំងឺមេរោគ កូរ៉ូណា វីរូសហើយ) ពត៌មាននេះជាពត៌មាន មិនពិត ។
កម្លាំង អ.ហ ស្រុកបានធ្វើការនាំខ្លួន ឈ្មោះជុន ចិន ភេទ ប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកស្មាច់ ឃុំកោះសេ្តច ស្រុកគីរីសាគរ ខេត្តកោះកុង ម្ចាស់អាខោនខាងលើធ្វើការសាកសួរ ឆ្លើយបំភ្លឺ ហើយអប់រំណែនាំ ឲ្យកែសម្រួលព័ត៌មាន បកស្រាយ បង្ហោះសារកែសម្រួលខ្លឹមសារឡើងវិញ រួចធ្វើកិច្ចសន្យាឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕ធ.ដ
ដោយ៖ យានជៀប