ព្រះមហាក្សត្រ និងសម្តេចម៉ែអបអរសាទរសម្តេចតេជោ ហ៊ុន សែន (Video Inside)
ព្រះមហាក្សត្រនិងសម្តេចម៉ែ បានផ្ញើព្រះរាជសារអបអរសាទរសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ដែលបានទទួល មេដាយមាសន្តិភាពពិភពលោក។
សម្តេចម៉ែ និងព្រះមហាក្សត្រខ្មែរ ក្នុងព្រះរាជសារថ្ងៃទី១៣ ខែកញ្ញា ពីរដ្ឋធានី ប៉េកាំងដែលព្រះអង្គកំពុងគង់សម្រាកពិនិត្យព្យាបាលព្រះកាយ បានមានព្រះរាជបន្ទូលកោតសរសើរ ចំពោះ សម្តេចតេជោ ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា, មានវីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ប៉ិនប្រសប់ ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសុខសន្តិភាព ស្ថិរភាព សង្គម និងការអភិវឌ្ឍជាតិ រីកចម្រើនលើ គ្រប់វិស័យ ជាពិសេសការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃដដែលនេះ បានថ្វាយសារលិខិតថ្លែងអំណរព្រះគុណសម្តេចម៉ែ និងព្រះ មហាក្សត្រវិញ ចំពោះព្រះរាជសារអបអរសាទរនោះ។