ឯកឧត្តម អួន សារឿន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក ទៅបំពេញដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌុនេស៊ី

អត្ថបទដោយ៖
Kien Sereyvuth

គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក អួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក ទទួលបន្ទុកការងារហ្វឹកហ្វឺនកងទ័ពជើងគោក   នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញបំពេញដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព នោប្រទេសឥណ្ឌូនេស៊ីរយះពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ។

នៅក្នុងដំណើរបំពេញទស្សនកិច្ច និងការស្នាក់នៅប្រទេសណ្ឌូនេស៊ីនោះដែរ ឯកឧត្តម អួន សារឿន  និងគណះប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ  នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្នុងកិច្ច ARMY TO ARMY TALK  ( ATAT  ) រវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងជាតិឥណ្ឌូនេស៊ីដែលនឹងប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេស៊ិ ដែលជាកិច្ចប្រជុំប្តូរវេន ដោយក្នុងឆ្នាំ២០២០នេះ ប្រទេសឥណ្ឌូនេស៊ីទទួលធ្វើជាម្ចាស់ផ្ទះ ។ ហើយកិច្ចប្រនេះជុំនេះដែរ ដើម្បីពិនិត្យជុំវិញលទ្ធផលការងារកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ និងបន្តអនុវត្តន៏កិច្ចសហប្រតិបត្តិការសំរាប់ឆ្នាំ២០២០បន្តទៀត ។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការណ៍ ( MOU )  រវាងកងទ័ពជើងគោកប្រទេសទាំពីរកម្ពុជា ឥណ្ឌូនេស៊ីត្រូវបានអនុវត្តន៍ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមាន បន្ទាប់ពីក្រសួងការពារជាតិប្រទេសទាំងពីរបានបើកឲ្យមានកិច្ចសហប្រតិបត្តិការណ៍នេះឡើង ។

អញ្ជើញជូនដំណើរប្រតិភូដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួមមាន ឯកឧត្តម ឧត្តមសេនីយ៏ទោ អ៊ូ សុភា នាយសេនាធិការរង និងជានាយការិយាល័យហ្វឹកហ្វឺន កងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សាវ៉ាត  ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុ ណាគ្រី នាយសេនាធិការរង កងទ័ពជើងគោក និងឯកឧត្តម អស់លោកជានាយទាហានជាន់ខ្ពស់ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកជាច្រើនរូបទៀត ។ ឯកឧត្តម អួន សារឿន  និងគណះប្រតិភូ នឹងនិវត្តន៍មកដល់មាតុប្រទេសវិញនៅថ្ងៃទី៣១ ខែមករា  ឆ្នាំ២០២០៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner