ក្រសួងយុត្តិធម៌ បើកកិច្ចប្រជុំ ដើម្បីស្នើសុំការដំឡើងថ្នាក់ និងឋានន្តរស័ក្ដិ សម្រាប់ចៅក្រម និងព្រះរាជអាជ្ញាឆ្នាំ២០២១
អត្ថបទដោយ៖
ធី ដា
រាជធានីភ្នំពេញ៖ លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្ដិ សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា បានដឹកនាំកិច្ចប្រជុំមួយ របស់គណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្ដិ សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា។
កិច្ចប្រជុំដែលរៀបចំឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះបានប្រព្រឹត្តិឡើង តាមរយៈប្រព័ន្ធវីដេអូ Zoom ។
បើយោងតាមទំព័រហ្វេសប៊ុកក្រសួងយុត្តិធម៌បានបញ្ជាក់ថាក្នុង កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជាអនុប្រធាន សមាជិក អគ្គលេខាធិការ ឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រម និងសមាសភាពជាជំនួយការ ដើម្បីធ្វើការពិនិត្យ និងសម្រេចអំពីការស្នើសុំដំឡើងថ្នាក់ ឫ ឋានន្តរសក្ដិ សម្រាប់ចៅក្រម ព្រះរាជអាជ្ញា នៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២១ ៕ដោយ៖ម៉ាដេប៉ូ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕





