ប្រភព Covid-19មិនត្រូវយកមកធ្វើជាលេស នយោបាយនោះទេ

ភ្នំពេញ៖ នៅសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះ បានរៀបចំបទបង្ហាញស្តីពីប្រភព Covid-19មិនត្រូវយកមកធ្វើជាលេសនយោបាយនោះទេ។
លោក សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានគាំទ្រនឹងការលើកឡើងពីភាគីចិនចំពោះការចោទប្រកាន់ដោយអយុត្តិធម៌ពីអាមេរិក។ លោកបន្ថែមថា ថ្មីៗនេះ ចំពោះការលើកឡើងរបស់ក្រុមសារព័ត៌មានក្នុងកិច្ចប្រជុំក្រុមអ្នកជំនាញឯករាជ្យស្តីពីការស្តាប់រង្វាយតម្លៃឆ្លើយតបជំងឺវីរុសកូវីដ ដោយអាមេរិកបាន យកស្ថានភាពជំងឺCovid-19 មកលាបពណ៌ចិន ហើយលើសពីនេះ អាមេរិកបានយកបញ្ហា ទាំងនេះបំពាក់សញ្ញាលើគេឯង រំខានការសម្របសម្រួលរបស់WHOលើសកម្មភាពប្រយុទ្ធប្រឆាំងនឹងការរីករាតត្បាតជាសកល ជាពិសេសការរីករាលដាលនៅអាមេរិក។ នៅក្រោយបទបង្ហាញ អង្គពិធីទាំងមូលបានឯកភាពថា WHOត្រូវតែសិក្សាស្រាវជ្រាវពី មន្ទីរពិសោធន៍នានា របស់អាមេរិក ដែលជាពិសេស គឺមន្ទីរពិសោធន៍ Fort Detrick ដើម្បីបញ្ឈប់ការប្រើប្រាស់លេសនានារបស់អាមេរិកលាបពណ៌ភាពបរិសុទ្ធរបស់ចិន។
ដោយឡែក លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា ការប្រយុទ្ធប្រឆាំងនឹងការរីករាតត្បាតជាសកលនៃជំងឺCovid-19 គួរតែ ពិភពលោករួមសាមគ្គីគ្នា សហការគ្នា ក្នុងនាមជាសហគមន៍ ជោគវាសនារួមរបស់មនុស្សជាតិ។

អង្គពិធីទទួលស្គាល់ថា របាយការណ៍ស្រាវជ្រាវរវាងចិននិងWHO គឺប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវការបើកចំហ តម្លាភាព វិទ្យាសាស្ត្រ និងអាកប្បកិរិយាកិច្ចសហប្រតិបត្តិការលើបញ្ហាស្វែងរកប្រភពដើមនៃជំងឺវីរុស។ ប្រទេសចិនគឺជាប្រទេសដំបូងគេដែលបានអនុវត្តកិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមនៃជំងឺវីរុសជាមួយអង្គការWHO និងបានអញ្ជើញអ្នកជំនាញបំពេញទស្សនកិច្ចសិក្សាស្រាវជ្រាវប្រភពដើមនៃជំងឺវីរុសចំនួនពីរដង និងបានទទួលក្រុមអ្នកជំនាញអន្តរជាតិមកបំពេញទស្សនកិច្ចក្នុងមន្ទីរស្រាវជ្រាវជំងឺវីរុសនៅក្នុងទីក្រុងWUHAN។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នគណបក្សនយោបាយ សង្គមស៊ីវិល ក្រុមបញ្ញាញាណនៃបណ្តាប្រទេសជាង១០០បានផ្ញើសារទៅកាន់ថ្នាក់ដឹកនាំអង្គការWHO និងបានចេញសេចក្តីថ្លែងការណ៍ និងលិខិតសារទូតជាដើមដើម្បីប្រឆាំងនឹងការយកបញ្ហាជំងឺវីរុសមកធ្វើនយោបាយូបនីយកម្ម ដោយគាំទ្ររបាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិននិងអង្គការWHOស្តីអំពីការស្វែងរកប្រភពដើមនៃជំងឺវីរុស។ សហគមន៍អន្តរជាតិកំពុងចោទជាសំណួរថាតើភាគីអាមេរិកពេលណាអាចឆ្លើយតបជាវិជ្ជមានចំពោះសំណួររបស់សហគមន៍អន្តរជាតិទាក់ទងអំពីFort Detrick? ថាតើពេលណាអាចអនុវត្តកិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមតាមបែបវិទ្យាសាស្ត្រជាមួយអង្គការWHOដូចប្រទេសចិន៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner