អង្គការសហប្រជាជាតិព្រមានថាការគំរាមកំហែងផ្នែកបរិស្ថានកំពុងធ្វើឱ្យជម្លោះនៅទូទាំងពិភពលោកកាន់តែអាក្រក់ឡើង ហើយនឹងក្លាយជាបញ្ហាប្រឈមធំបំផុតចំពោះសិទ្ធិមនុស្សនាពេលខាងមុខ

អត្ថបទដោយ៖
AMS OneMinute

ការគំរាមកំហែងដល់បរិស្ថានជះឥទ្ធិពលដោយផ្ទាល់ និងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិទូទៅរួមទាំងសិទ្ធិទទួលបានអាហារ ទឹកស្អាត ការអប់រំ លំនៅដ្ឋាន សុខភាព និងការអភិវឌ្ឍ ដែលធ្វើឱ្យប្រទេសក្រីក្រជួបការលំបាកបំផុត។

ការបរាជ័យរបស់រដ្ឋាភិបាលនានាក្នុងការធ្វើសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុចំពោះមុខភស្តុតាងវិទ្យាសាស្ត្រដ៏ច្រើន អាចជាការរំលោភសិទ្ធិមនុស្សអន្តរជំនាន់ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ អ្នកស្រី Michelle Bachelet ប្រធានផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានអំពាវនាវទៅដល់បណ្ដាប្រទេសផ្សេងៗ និងជំរុញឱ្យមានការប្តេជ្ញាចិត្តផ្នែកអាកាសធាតុបន្ថែមទៀតនៅក្នុងកិច្ចពិភាក្សាអាកាសធាតុក្នុងទីក្រុង Glasgow នៅថ្ងៃទី៣១ តុលាខាងមុខ។

ការកាត់បន្ថយការប្រែប្រួលអាកាសធាតុគឺជាគម្រោងមួយ ដែលជាអកុសលមិនត្រូវបានអនុវត្តជាប់លាប់ និងរឹងមាំនោះទេ ដោយសារតែការបរាជ័យរបស់រដ្ឋជាសមាជិកក្នុងការផ្តល់មូលនិធិ និងការប្តេជ្ញាចិត្តអនុវត្តទៅតាមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។

ប្រភព៖ Al Jazeera

ads banner