បុគ្គលិកអប់រំ ២៤នាក់ក្នុងរាជធានី រកឃើញឆ្លងកូវីដ១៩មួយថ្ងៃមុនសាលារៀនបើក (Video Inside)

បុគ្គលិកអប់រំក្នុងរាជធានីភ្នំពេញ ចំនួន២៤នាក់ត្រូវបានរកឃើញមានវិជ្ជាមានវីរុសកូវីដ១៩ក្នុងចំណោមការធ្វើ តេស្តលើមនុស្សសរុបចំនួន ១ម៉ឺន៤១៩នាក់។ ការធ្វើតេស្តលើបុគ្គលិកអប់រំដែលរួមមានទាំងលោកគ្រូនិងអ្នកគ្រូ នៅថ្ងៃនេះ បានធ្វើឡើងមួយថ្ងៃមុនពេលដែល រាធានីភ្នំពេញគ្រោងនឹងបើកសាលារៀនឡើងនៅថ្ងៃទី១៥កញ្ញា ស្អែកនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យនៅរាធានីភ្នំពេញដែលត្រូវបើកដំណើរការឡើងវិញមានសរុបចំនួន២២៧ទីតាំង ក្នុងនោះគ្រឹះ ស្ថានសាធារណ:៦៨ទីតាំង និងគ្រឹះស្ថានឯកជនចំនួន១៥៩ទីតាំង, មានលោកគ្រូអ្នកគ្រូចំនួន១ម៉ឺន៤៤៣នាក់ និង មានសិស្សានុសិស្សត្រូវចូលរៀនវិញចំនួន១៣ម៉ឺន៩ពាន់៥៧៨នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner