ខេត្តកោះកុងទទួលបានម៉ាស៊ីនបញ្ចូលបំពង់អុកស៊ីសែន ១ឈុត (Video Inside)
ម៉ាស៊ីនបញ្ចូលបំពង់អុកស៊ីសែន ១ឈុត ដែលអាចបញ្ចូលបានរហូត១០ធុងក្នុងរយៈពេល១ម៉ោង ត្រូវបាន ប្រធានអនុគណៈកម្មាធិការព្យាបាលថែទាំកូវីដ១៩ លោកហ៊ុន ម៉ាណែត បានផ្តល់ជូន មន្ទីសុខាភិបាលខេត្តកោះ កុង ។
ការប្រគល់នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ កញ្ញា២០២១ ព្រឹក មិញនេះ ដែលអញ្ជើញទទួលផ្ទាល់ដោយ ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង លោក ទៅ ម៉ឹង ។ ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានថ្លែងថា ការ ផ្តល់ជំនួយជាម៉ាស៊ីនបញ្ចូលបំពង់អុកស៊ីសែន ដល់មន្ទីរសុខាភិបាលខេត្តកោះកុងនេះ គឺនៅបន្ទាប់ពី លោកហ៊ុន ម៉ាណែត បានមើលឃើញពីភាពលំបាកដែលខ្វះខាតអុកស៊ីសែន និងផលវិបាកនានាក្នុងការដឹកជញ្ជូនទៅ បញ្ចូលអុកស៊ីសែនតាមផ្លូវដវែងឆ្ងាយមករាជធានីភ្នំពេញ ។
ម៉ាស៊ីនបញ្ចូលអុកស៊ីសែនមួយគ្រឿង នេះ ត្រូវបាន គេរំពឹងទុកថា និងអាចផ្តល់ភាពងាយស្រួល នឹងអាចជួយសង្រ្គោះបន្ទាន់ដល់អ្នកជំងឺ ដែលមានសភាពលធ្ងន់ធ្ងរ និងមានហានិភ័យខ្ពស់នៃជំងឺកូវីដ១៩៕