ឃាត់មនុស្ស២៣២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

មនុស្សចំនួន២៣២នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធានរដ្ឋបាល និងវិធានសុខាភិបាល ក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាលកំពុងបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងការឆ្លងកូវីដ ១៩។ 

មន្ត្រីគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បានថ្លែង នៅថ្ងៃទីអង្គារនេះថា សមត្ថកិច្ចនូវបានរថយន្ត៤គ្រឿង,ឃាត់ម៉ូតូ៤៤គ្រឿង និង ផាកពិន័យជាប្រាក់បានចំនួន ១លាន ៨សែនរៀល ក្នុងការអនុវត្តវិធានការច្បាប់ចំនួន៧២ ករណីផងដែរ ។

ដោយឡែកនៅថ្ងៃនៅដដែលនេះ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ បានរាយការណ៍តូ លេខសរុបពាក់ព័ន្ធនឹងចំនួនមនុស្សដែលបានឃាត់ខ្លួនក្នុងរយៈពេល៣ខែកន្លងមកនេះ។ កិច្ចប្រជុំបូកសរុប លទ្ធផល នៃកិច្ចប្រតិបត្តិការរយៈពេលមួយត្រីមាសដែលបានធ្វើនៅថ្ងៃទី១៤កញ្ញានេះ បានឲ្យដឹងថាលទ្ធផល

កិច្ចប្រតិបត្តិការរយៈពេល៣ខែកន្លងមកនេះ អំពើល្មើសវិធានការដែលបំពានវិធានការរដ្ឋបាលនិងបំពានវិធាន សុខាភិបាល មានចំនួន២ម៉ឺន១ពាន់៤៦៨ករណី  ក្នុងនោះឃាត់បានមនុស្សចំនួន៤ម៉ឺន ៣ពាន់៣៩៣នាក់, ចាប់ យានយន្ត១ម៉ឺន៨ពាន់ ០៤៨ គ្រឿង, បញ្ជូនទៅតុលាការ៤៣ករណី ដែលរួមមានមនុស្ស ១១២នាក់, បិទអាជីវកម្ម ៩ទីតាំង និងផាក ពិន័យជាប្រាក់បានចំនួន៩០៤លាន៨សែនរៀល៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner