កុមារ១៤ឆ្នាំបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅសមុទ្ទ (Video Inside)

កុមារអាយុ១៤ឆ្នាំម្នាក់បានបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនេសាទមួយនារសៀលថ្ងៃទី១៤កញ្ញានេះក្នុងដែនផ្ទៃសមុទ្ទ ខេត្តព្រះសីហនុ។

យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថ ករណីលិចទួកបានកើតឡើងនៅចំណុចចុងអូរ ក្នុង ឃុំទំនប់រលកនៃស្រុកស្ទឹងហាវ។ ក្រសួងធនធានទឹកនិងឧតុនិយម បានជួនដំណឹងការព្យាករណ៍អាកាស ធាតុមិន ល្អរួចទៅហើយដែលនឹងអាចកើតឡើងតាមបណ្តាខេត្តដែលជាប់នឹងមាត់សមុទ្ទ។ កាលពីសប្តាហ៍មុន, អភិបាល ខេត្តព្រះសីហនុ លោកគួច ចំរើន បានធ្វើសារជាបន្ទាន់មួយដាស់តឿនពលរដ្ឋ មិនត្រូវធ្វើដំណើរតាម សមុទ្ទនោះទេដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ។

កម្ពុជាតាមការព្យាករណ៍កំពុងស្ថិតក្នុងឥទ្ធិពល នៃប្រព័ន្ធ សម្ពាធទាប ITCZ និងប្រព័ន្ធខ្យល់មូសុងនីរតី, ជ្រលងសម្ពាធទាបពីឥណ្ឌា និងវិសម្ពាធចំនួន២ ដែល នឹងបង្កឥទ្ធិពលជាការធ្លាក់ភ្លៀងបង្កជាទឹកជំនន់ និងដោយឡែកខេត្តតាមមាត់សមុទ្ទនឹងមានជួបប្រទះខ្យល់ កន្ត្រាក់និងរលកខ្ពស់ៗថែមទៀត ។ របាយការណ៍សមត្ថកិច្ចកងរាជអាវុធខេត្តព្រះសីហនុបានថ្លែងថាទូកនេសាទ

ដែលបានលិចនារសៀលថ្ងៃទី១៤កញ្ញានេះ គឺដោយសារតែខ្យល់កន្ត្រាក់បណ្តាលឲ្យលិចទូកពេលកំពុងនេសាទ ។បុរសជាឳពុកអាយុ៤៧ឆ្នាំឈ្មោះ មាឃ សៀក ដែលចេះហែលទឹក បានរួចជីវិត, ចំណែកកូនប្រុសអាយុ១៤ឆ្នាំ ឈ្មោះ សួន មករា ដែលមិនចេះហែលទឹកសោះនោះ បានបាត់ខ្លួនក្នុងទឹកនិងមិនទាន់បានរកឃើញនៅឡើយ ទេ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner