នារីម្នាក់ត្រូវចោរប្លន់ប្រដាប់ដោយកាំភ្លើងខ្លីប្លន់យកម៉ូតូបានសម្រេច នៅខណ្ឌមានជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ នារីម្នាក់បានជិះម៉ូតូហុងដាឌ្រីមស៊េរី២០២០ចេញពីទិញម្ហូប ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូស្មាសវីមួយគ្រឿងប្រដាប់ដោយកាំភ្លើងខ្លីមួយដើមដេញភ្ជង់ប្លន់យកម៉ូតូបានសម្រេច ហើយគេចខ្លួនបាត់ ស្ថិតនៅផ្លូវ៣៧១ ច្រកចូលបូរីជឹបម៉ុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។នារីជាម្ចាស់ម៉ូតូដែលបាត់មានឈ្មោះ លាក់ ភេទស្រី អាយុជាង២០ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានបូរី ជឹប ម៉ុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមសម្តីស្ត្រីជាម្តាយរបស់នារីរងគ្រោះបាន និយាយរៀបរាប់ថា មុនកើតហេតុកូនស្រីរបស់គាត់ បាន ជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រឹមសង សេរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AB 7254 ទៅទិញម្ហូបនៅផ្លូវ៣៧១ សង្កាត់បឹងទំពុន ហើយបានជិះម៉ូតូត្រឡប់មកវិញដល់ចំនុចច្រកចូលបូរីជឹបម៉ុង ក៏មានជនសង្ស័យម្នាក់ជិះម៉ូតូស្មាស់ពណ៌ខ្មៅ គ្មានស្លាកលេខមួយគ្រឿង នឹងប្រដាប់ដោយកាំភ្លើងខ្លីមួយដើមដេញភ្ជង់ប្លន់យកម៉ូតូពីកូនស្រីគាត់ជិះគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូស្មាសមួយគ្រឿងនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានចុះដល់ទីតាំងកើតហេតុនឹងបាននាំនារីជាម្ចាស់ម៉ូតូមកសួរនាំ និងដាក់ពាក្យបណ្តឹង ដើម្បីងាយស្រួលឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner