តុលាការខេត្តកណ្ដាល ចេញដីកាឃុំខ្លួនមនុស្ស៩នាក់ក្រោយបង្កហិង្សាដាក់លើសមត្ថកិច្ចក្នុងជម្លោះដីធ្លី (Video Inside)
មនុស្ស៩នាក់ ត្រូវបានតុលាការខេត្តកណ្តាលបានឃុំខ្លួនក្រោយអំពើហិង្សា បង្ករបួសស្នាមលើមន្ត្រីនគរ បាល ចំនួន១៣រូប ក្នុងហេតុការណ៍ហិង្សាប្រើដំបង, គប់ដុំថ្ម, បាញ់ជំពាមកៅស៊ូ, ការគប់ដបសាំង ដាក់មកលើកង កម្លាំងសមត្ថកិច្ចពាក់ព័ន្ធរឿងជម្លោះដីធ្លីនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។ មនុស្សទាំង៩នាក់នេះ គឺក្នុង ចំណោមមនុស្ស៣០នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួនកាលពីថ្ងៃទី១២កញ្ញាពាក់ព័ន្ធនឹងអំពើហិង្សាដាក់មកលើ កងកម្លាំងមានសមត្ថកិច្ច។
អ្នកនាំពាក្យសាលាដំបូង ខេត្តកណ្ដាល លោក សូ សារិន បានបញ្ជាក់កាលពីថ្ងៃទី១៤កញ្ញា ថា ចៅក្រមសាលា ដំបូងខេត្តកណ្ដាល បាន សម្រេចចោទប្រកាន់ និងឃុំខ្លួនមនុស្សចំនួន៩នាក់ ក្រោយប្រើហិង្សាលើនគរបាលខេត្ត កណ្ដាល ឱ្យរបួស ស្នាមចំនួន១៣រូប ក្នុងករណីតវ៉ាករណីដីធ្លី នៅព្រលានយន្តហោះថ្មី ស្ថិតនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មនុស្សទាំង៩រូបនោះ ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាដោយ ចេតនាមានស្ថាននទម្ងន់ទោស, ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងប្រឆាំងនឹងអ្នករាជការសាធារណៈមាន ស្ថាន ទម្ងន់ទោស»៕