អភិបាលខេត្តប៉ៃលិន និងមន្រ្តីក្រោមឳវាទបន្តចុះបើកសាលារៀន និងពិនិត្យដំណើរការបង្រៀន និងរៀនរបស់សិស្សានុសិស្ស

ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន អភិបាលរងខេត្ត អាជ្ញាធរក្រុង ស្រុក មន្រ្តីរាជការ មន្ទីរអប់រំ យុវជននិងកីឡា មន្ទីរសុខាភិបាល យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ បន្តចុះបើកសាលារៀន និងពិនិត្យដំណើរការបង្រៀន និងរៀនរបស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ និងបានអំពាវនាវដល់ថ្នាក់ដឹកនាំសាលា អាណាព្យាបាលសិស្សានុសិស្សអោយនាំកូនទៅទទួលការចាក់វ៉ាក់សាំងកុមារចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោមអាយុ១២ឆ្នាំនៅថ្ងៃស្អែកនេះ ដោយអនុត្តន៍តាមប្រសាសន៍ណែនាំ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner