ខេត្តព្រះសីហនុ-ករណីបុរសជនជាតិចិនម្នាក់អាយុ៦០ឆ្នាំដែលមានផ្ទុកវីរុសរលាកសួតថ្មី បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ(ពេទ្យចំការចេក)
អត្ថបទដោយ៖
Kien Sereyvuth
ខេត្តព្រះសីហនុ-ករណីបុរសជនជាតិចិនម្នាក់អាយុ៦០ឆ្នាំដែលមានផ្ទុកវីរុសរលាកសួតថ្មី បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ(ពេទ្យចំការចេក) ក្នុងនោះគ្រូពេទ្យបានដាក់បុរសនេះក្នុងបន្ទប់មួយដាច់ដោយឡែកតែម្នាក់ឯង មិនដាក់លាយជាមួយអ្នកជំងឺផ្សេងទៀតនោះទេ និងស្ថិតក្នុងការត្រួតពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ពីពេទ្យជំនាញ។
ប្រភពពីមន្ទីរពេទ្យប្រាប់ថា គិតត្រឹមព្រឹកថ្ងៃ២៨មករា២០២០នេះ បុរសអ្នកជំងឺរូបនោះ មានសភាពធម្មតា មិនមានចេញអាការៈអ្វីធ្ងន់ធ្ងរឈានដល់ការសង្គ្រោះបន្ទាន់ឡើយ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃ២៨មករា២០២០នេះ ឯកឧត្តមម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអញ្ជើញមកដល់ខេត្តព្រះសីហនុហើយ ដើម្បីពិនិត្យស្ថានភាពទូទៅបន្ថែម៕ធ.ដ