សាកសពកុមារអាយុ១៤ឆ្នាំរកឃើញវិញក្រោយបាត់ខ្លួន២៤ម៉ោងដោយសារទូកនេសាទលិច (Video Inside)

កុមារអាយុ១៤ឆ្នាំដែលបានបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនេសាទក្នុងខេត្តព្រះសីហនុ ត្រូវបានគេរកឃើញ សាកសពហើយ។ សពរបស់កុមារាឈ្មោះសួន មករា ត្រូវបានគេរកឃើញកាលពីល្ងាចថ្ងៃទី១៥កញ្ញាក្រោយ ការ លិចក្នុងទឹករយៈពេលជាង២០ម៉ោង។ កុមារ ឈ្មោះ សួន មករា ដែលមិនចេះហែលទឹកសោះនោះ បានធ្វើ

ដំណើរតាមទួកជាមួយនឹងឳពុកកាលពីរសៀលថ្ងៃទី១៤កញ្ញាក្នុងការធ្វើនេសាទនៅចំណុចចុងអូរ ក្នុងឃុំទំនប់ រលកនៃស្រុកស្ទឹងហាវ។ ក្នុងពេលកំពុងនេសាទនោះ ខ្យល់កន្ត្រាក់ បានពន្លិចទូកនេសាទរបស់អ្នកទាំង២។ បុរសជាឳពុកអាយុ៤៧ឆ្នាំឈ្មោះ មាឃ សៀក ដែលចេះហែលទឹក បានហែលមកច្រាំងរួចជីវិត, ប៉ុន្តែកូនប្រុស អាយុ១៤ឆ្នាំនោះ បានលិចចូលក្នុងទឹកសមុទ្ទ និងសាកសព ត្រូវបានគេរកឃើញវេលាម៉ោង៦ល្ងាចថ្ងៃទី១៥កញ្ញា ចម្ងាយ២០ម៉ែត្រពីកន្លែងដែលកើតហេតុនោះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner