រកឃើញមីនមួយគ្រាប់នៅក្បែរមាត់បឹងក្នុងខេត្តបាត់ដំបង (Video Inside)
គ្រាប់មីន១គ្រាប់ត្រូវគេប្រទះឃើញកប់នៅក្បែរមាត់បឹងមួយកន្លែងក្នុងខេត្តបាត់ដំបងនៅថ្ងៃទី១៦កញ្ញានេះ។ មីន មួយគ្រាប់ដែលរក ឃើញក្បែរមាត់បឹងអន្លុះដូង នៃភូមិព្រៃព្រំ២, ឃុំរបស់មង្គល នៃស្រុកមោងឫស្សី នោះ គឺជាប្រ ភេទមីនសញ្ញាលេខ បូកឬមីនស្គរ ដែលជាសំណល់ជាតិផ្ទុះសេសសល់ពីអតិតកាលសង្គ្រាមស៊ីវិល។
សំណល់ជាតិផ្ទុះសេសសល់ពីសង្គ្រាម ជារឿយៗតែបង្កឲ្យមានមនុស្សស្លាប់ និងរងរបួស។ សេចក្តីរាយការណ៍ របស់អាជ្ញាធរមីនកម្ពុជាបានឲ្យដឹងថាក្នុងរយៈពេល៧ខែដើមឆ្នាំ២០២១នេះ មនុស្សយ៉ាងហោចចំនួន៣២នាក់ បានរងគ្រោះ ដោយសារសំណល់ជាតិផ្ទុះនានាក្នុងប្រទេសកម្ពុជានេះ។
កម្ពុជារវាងពី ឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ បានរំដោះផ្ទៃដីគ្រាប់មីននិងគ្រាបមិនទាន់ផ្ទុះទំហំ ៤២១គីឡូម៉ែត្រក្រ ឡាស្មើនឹង៦៦ភាគរយ, រកឃើញនិងកំ ទេចគ្រាប់មីនប្រឆាំងមនុស្សចំនួន៤ម៉ឺន៩ពាន់២៥៦គ្រាប់, មីនប្រឆាំង រថក្រោះចំនួន៩៥៦គ្រាប់, និងសំណល់ ជាតិផ្ទុះពីសង្គ្រាមចំនួន២២ម៉ឺន១ពាន់៣៧២គ្រាប់ និងការអនុវត្តផែនការ នោះរំដោះផ្ទៃដីនោះ បានជួយដល់ពលរដ្ឋប្រមាណ ២លាននាក់៕