រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដ៦៩៨ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះកើនឡើងចំនួន៥ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងថ្មីនៅថ្ងៃនេះចំនួន៦៩៨ករណីរួមមាន៥៤៧ករណីជាការឆ្លងចូលក្នុងសហគមន៍ និង១៥១ករណី គឺការឆ្លង មកពីក្រៅប្រទេស។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយចុះ៣៤ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសបានកើនឡើង៣៩ករណី។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានមានប្រសាសន៍ នៅថ្ងៃនេះ បញ្ជាក់នូវតួលេខកើនឡើងនៃការឆ្លងរាលដាលកូវីដ១៩ផងដែរ។

ការស្លាប់ថ្មីក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ មានចំនួន១១នាក់ ដែលចំនួននេះស្មើគ្នាបើប្រៀបធៀបនឹង ម្សិលមិញ។ ចំនួនមនុស្ស ដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល២០៨ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៨ម៉ឺន ៥ពាន់២៥៥ករណី។

កម្ពុជាគិតត្រឹមថ្ងៃ ទី១៧ ខែកញ្ញា ការឆ្លងសរុបទូទាំងប្រទេស មានចំនួន១០ម៉ឺន២ពាន់៨៣៤ករណី, ការស្លាប់សរុបកើនចំនួន២ពាន់៨៩នាក់ និង ការព្យាបាលជាសះស្បើយ សរុបមានចំនួន៩ម៉ឺន ៦ពាន់ ២៧៥នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner