សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់នូវមូលហេតុដែលសម្តេចត្រូវបន្តធ្វើជានាយករដ្ឋមន្ត្រីដោយគ្មានការកំណត់ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅថ្ងៃនេះបញ្ជាក់ជុំវិញមូលហេតុអ្វី ដែលសម្តេចនឹងត្រូវបន្តធ្វើជា នាយករដ្ឋមន្ត្រី និងឈរជាបេក្ខជននាយករដ្ឋមន្ត្រីដោយគ្មានការកំណត់។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់ ថាវត្តមានឈរជានាយករដ្ឋមន្ត្រីមិនកំណត់នេះ គឺដោយសារតែមេខ្លោងក្រុមឧទ្ទាមបានប្រកាសរកការផ្តួលរំលំ នៃរបបដឹកនាំរាជានិយមចោលបើសិនជាសម្តេចចាកចេញពីអំណាច ។

ចលនាឧទ្ទាមខ្មែរក្រហមបានបំបាត់ទាំងស្រុងដោយសារយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោហ៊ុនសែន។ យុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោហ៊ុនសែន បានដាក់ ចេញដំបូងនៅដើមឆ្នាំ១៩៩៦ ក្រោយការមើលឃើញថាបេសកកម្មអង្គការសហប្រជាជាតិដែលចំណាយថវិកា ជាង២ពាន់លានដុល្លារដើម្បីរកសន្តិភាពនៅកម្ពុជានោះ មិនអាចរំលាយអង្គការចាត់តាំងខ្មែរក្រហមប៉ុលពត នោះ បានឡើយ។

នៅចុងឆ្នាំ១៩៩៨, យុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះ បានបំបាត់ចលនាឧទ្ទាមខ្មែរក្រហម នេះបានទាំងស្រុង។ សម្តេចបានព្រមានអ្នកចង់រំលាយរបបរាជានិយមនៅកម្ពុជាត្រូវសិក្សានូវប្រវត្តិសាស្ត្ររបស់ កម្ពុជាឲ្យបានច្បាស់លាស់ជាពិសេសយុទ្ធសាស្ត្រ DIFID របស់សម្តេចដែលបំបាត់ចលនាឧទ្ទាមខ្មែរក្រហម ។

កម្ពុជាក្រោយការបំបាត់ចលនាឧទ្ទាមខ្មែរក្រហមរលាយអស់ទាំងស្រុងដោយសារយុទ្ធសាស្ត្រ DIFID, សន្តិភាព ពិតប្រាកដ បានកើតឡើងទូទាំងប្រទេស និងដំណើរការអភិវឌ្ឍន៍ពិតប្រាកដបានរុញច្រាននាវាកម្ពុជាឈាន ឡើងរុងរឿងដូចបច្ចុប្បន្ននេះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner