នាយឧត្តមសេនីយ៍ នាង ផាត ទទួលជួបមន្ត្រីអនុព័ន្ធយោធាអាមេរិកថ្មី (Video Inside)
មន្ត្រីអនុព័ន្ធយោធាអាមេរិកថ្មី លោកThang Jacky Ly បានអញ្ជើញជួបមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងបានថ្លែងប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាមេរិកនិងកម្ពុជាឲ្យកានតែរឹងមាំ។ ការថ្លែង ប្តេជ្ញាចិត្តនេះ បានធ្វើកាលពីថ្ងៃទី១៦កញ្ញាក្នុងឳកាសអញ្ជើញជួបរដ្ឋលេខាធិការប្រចាំការលោកឧត្តមសេនីយ៍ នាងផាត។
នាយឧត្តមសេនីយ៍ នាង ផាត បានស្វាគមន៍ចំពោះចំពោះមន្ត្រីអនុព័ន្ធយោធាថ្មីអាមេរិក និងបាន សម្តែងក្តីជឿជាក់ថា សម្រាប់ទៅថ្ងៃអនាគត សហរដ្ឋអាមេរិកនៅតែបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ល្អជាមួយកម្ពុជា ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព, ការគោរពគ្នា និងការជឿទុកចិត្តគ្នាទៅ វិញទៅមក ហើយកម្ពុជានៅតែចាត់ទុកសហរដ្ឋអាមេរិកជាមិត្តល្អរបស់កម្ពុជា៕