សប្បុរសជនផ្តល់អង្ករ១០តោនដល់ពលរដ្ឋរងគ្រោះដោយកូវីដ១៩ (Video Inside)
អង្ករចំនួន ១០តោន ត្រូវសប្បុរសជនមួយក្រុមនៃក្រុមហ៊ុន HCN Group បានផ្តល់ជូនដល់រដ្ឋបាលរាជធានី ដើម្បី ជួយឧបត្ថម្ភជីវភាព ពល រដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយមេរោគកូវីដ-១៩។ ពិធីប្រគល់ និងទទួលអង្ករទាំង នោះ បានធ្វើឡើង នៅ រសៀលថ្ងៃទី១៧ កញ្ញានេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំ ពេញ។
អភិបាលរាជធានីភ្នំពេញ បានសំដែងអំណរគុណចំពោះក្រុមសប្បុរសជន ដែល រួមមាន លោក ហេង ស៊ីវហៀង និងអ្នកស្រី ភីឆៃ ហ៊ុន ដែលតំណាងក្រុមHCN Group ដែលបានឧបត្ថម្ភអង្ករ ចំនួន ១០តោននោះជួយប្រជាពលរដ្ឋដែលទទួលរងគ្រោះ និងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយមេរោគកូវីដ-១៩៕