វត្ត៦នៅបន្ទាយមានជ័យ រកឃើញសង្ឃ៣៦អង្គឆ្លងកូវីដ១៩ (Video Inside)

វត្តអារាមចំនួន៦ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានគេរកឃើញព្រះសង្ឃចំនួន៣៦អង្គបានឆ្លងជំងឺកូវីដ-១៩ ។

យោងតាមប្រធានមន្ទីធម្មការនិងសាសនាខេត្ត លោក បៀវ ថាន បានឱ្យដឹងនៅថ្ងៃនេះថា គិតចាប់តាំងពីមាន ព្រឹត្តិការណ៍២០កុម្ភៈនោះមក នៅខេត្តបន្ទាយមាន ជ័យមានវត្តចំនួន៦ហើយដែលរកឃើញព្រះសង្ឃគង់ចាំវស្សា បានឆ្លងកូវីដ-១៩ សរុបមានចំនួន៣៦អង្គ និងសិស្សម្នាក់។

លោកបានថ្លែងថាកាលពីថ្ងៃទី១៦កញ្ញា វត្តព្រះពន្លា ដែលស្ថិតនៅភូមិព្រះពន្លា, សង្កាត់ព្រះពន្លា ក្នុងក្រុងសិរីសោភ័ណ ត្រូវអាជ្ញាធរបានបន្តបិទថែមទៀត ក្រោយ ក្រុមគ្រូពេទ្យបានយកសំណាកព្រៈសង្ឃគង់ចាំព្រះវស្សាក្នុងចំណោម៦៤អង្គ និងបានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១៥អង្គ និងកូនសិស្សម្នាក់។

វត្តចំនួន៦ដែលរកឃើញឆ្លងកូវីដ១៩ គឺវត្តប៉ាលិលេយ្យ, វត្តអូរខៃដន, វត្តអូរឫស្សី, វត្តស្រះត្រាច, វត្តថ្មី និងវត្តព្រៈពន្លា៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner