ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបែនដឹកដីបុកអូសជាង១០ម៉ែត្របណ្ដាលឲ្យស្លាប់ម្នាក់ ម្ចាស់រថយន្តគេចខ្លួនបាត់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាកបានស្លាប់បាត់បង់ជីវិតនៅ និងកន្លែងកើតហេតុខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបែនដឹកដីបើកបុកហើយកិនពីលើស្លាប់យ៉ាងអាណោចអាធមកាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវបេតុងមួយកន្លែងក្នុងភូមិក្បាលដំរីសង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះប៉ូចបានអាយុ៨៥ឆ្នាំ មានស្រុកកំណើតនៅខេត្ដកំពង់ស្ពឺប្រភពព័ត៌មានសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុឃើញម៉ូតូមួយគ្រឿង ម៉ាកឆាលីពណ៌បៃតងពាក់ស្លាកលេខ(ត 8293ភព1) បើកដោយបុរសម្នាក់ឯងក្នុងទិសដៅត្បួងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើព្យាយាមឆ្លងផ្លូវស្រាប់តែមាន រថយន្តមួយគ្រឿងម៉ាកគារពណ៌ខៀវគ្មានស្លាកលេខបើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនដូចហោះទិសដៅលិចទៅកើត ក៏ជ្រុលទៅបុកម៉ូតូកំពុងឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យស្លាបភ្លាមៗនៅ និងកន្លែងកើតហេតុម្ចាស់រថយន្តបង្កចុះគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុធ្វើការទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញចុះធ្វើការវាស់វែងនិងស្ទូចរថយន្ត និងម៉ូតូទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ
ដោយឡែកសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ធ.ដ

ដោយ៖ ផេងភាព

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner