គ្រួសារជនរងគ្រោះថា ការស្លាប់ របស់ប្ដីធ្លាក់ពីជាលើអគារកម្ពស់ ៣ជាន់ គឺជាករណី ឃាតកម្ម

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ មេការសំណង់ម្នាក់ធ្លាក់ពីលើអគារកម្ពស់ ៣ជាន់បាក់កស្លាប់ កាលពីព្រឹកថ្ងៃទី២៤ ខែមករាឆ្នាំ ២០២០នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រុមគ្រួសារជនរងគ្រោះថា ការស្លាប់របស់ប្ដីធ្លាក់ពីជាលើអគារកម្ពស់៣ជាន់ គឺជាករណី ឃាតកម្ម (ព្រួតវាយទម្លាក់ពីលើអគារកម្ពស់៣ជាន់) បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ យកមកសាកសួរតាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសាររងគ្រោះ ។

នគរបាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កែវ ចន្ថា អាយុ ៣៦ឆ្នាំ មុខរបរកម្មករសំណង ស្នាក់ នៅក្នុងការដ្ឋានតាមបណ្ដោយ ផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សូមជម្រាបថា នៅថ្ងៃកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ រួចទាក់ទងជំនាញកោសល្យវិច្ឆ័យការរិយាល័យស្នងការរាជធានីភ្នំពេញ ដល់មកន្លែងកើតហេតុ ដើម្បីពិនិត្យលើសាកសពពេល ជំនាញកោសល្យវិច្ឆ័យការរិយាល័យស្នងការរាជធានីភ្នំពេញ ចុះទៅ ដល់រៀបចំពិនិត្យ ស្រាប់តែមួយសន្ទុះក្រោយមកក៏នាំគ្នាត្រឡប់ទៅ វិញតាមបញ្ជារបស់ថ្នាក់លើ រួចប្រគល់ឲ្យកោសល្យវិច្ឆ័យខណ្ឌអ្នក ពិនិត្យវិញ ក្រោយពីកោសល្យវិច្ឆ័យរួចសមត្ថកិច្ចបានសន្និដ្ឋានថា សាកសពជនរងគ្រោះពិតជាធ្លាក់ពីលើអាគារស្លាប់ពិតប្រាកដមែន ហើយបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយសារក្រុមគ្រួសារជនរងគ្រោះមិនបានប្ដឹងផ្ដល់នោះទេ ។

បន្ទាប់ពីធ្វើបុណ្យចប់សព្វគ្រប់នៅថ្ងៃទី២៥ ខែឆ្នាំដដែលជនសង្ស័យបានខលទៅឈ្មោះ អ៊ុ ប៉ូណា អាយុ៣៥ឆ្នាំ មុខរបរ មេការសំណងថា ជនរងគ្រោះឈ្មោះ ស៊ូ រ៉ាវេត អាយុ៣២ឆ្នាំមុខរបរមេការសំណង់ មិនមែនស្លាប់ដោយខ្លួនឯងនោះទេ គឺស្លាប់ដោយ សារតែមនុស្ស៣នាក់ វាយនិងដំបងដែកហើយមិនទាន់ស្លាប់ ក៏រុញទម្លាក់ពីលើអគារកម្ពស់ ៣ជាន់ឲ្យបាក់កស្លាប់ភ្លាមៗ ។

លុះនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ដោយក្រុមគ្រួសារមានការសង្ស័យ ក៏បានទៅដាក់ពាក់បណ្ដឹងនៅនគរបាលប៉ុស្ដិ៍ក្រាំងពង្រឲ្យជួយរកយុត្ដិធម៌ ក្រោយពីទទួលបានពាក្យបណ្ដឹងនគរបាលប៉ុស្ដិ៍ សហការជាមួយនគរបាលខណ្ឌ ឃាត់ខ្លួនជនសង្ស័យមកធ្វើការសាកសួរនៅអធិការខណ្ឌដង្កោកាលពីវេលាម៉ោងប្រហែល១១យប់ថ្ងៃខែឆ្នាំដដែល ។
ក្រុមគ្រួសាររបស់ជនរងគ្រោះស្នើសុំដល់សមត្ថកិច្ចមេត្ដាជួយបើកការស្រាវជ្រាវឲ្យម៉ត់ចត់ ដើម្បីរកយុត្ដិធម៌ជូនក្រុមគ្រួសារគាត់ផង  ៕ធ.ដ

ដោយ ៖ បញ្ញា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner