រដ្ឋបាល FDA អាមេរិកបោះឆ្នោតប្រឆាំងនឹងការដាក់ពាក្យសុំចាក់ដូសជំនួយរបស់ក្រុមហ៊ុន Pfizer

ទីប្រឹក្សា​វិទ្យាសាស្ត្រនៃ​រ​ដ្ឋបា​ល​ចំណី​អាហារ និង​ឱសថ​អាមេរិក​ (FDA) បាន​បោះឆ្នោត​ប្រឆាំង យ៉ាង​ពេញ​ទំហឹង​​នឹ​​ង​ការ​​ដា​ក់​ពា​ក្យ​របស់ក្រុមហ៊ុន Pfizer ក្នុងកា​រចាក់​​​ដូសជំនួយ​ សម្រាប់​មនុស្ស​គ្រប់​រូប​ ដែល​មាន​អា​យុ​លើស​ពី ១៦ ឆ្នាំ​ ដែល​ការ​ប្រឆាំង​នេះ​ធ្វើ​ឱ្យ​ប៉ះពា​ល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ផែន​ការ​របស់​រដ្ឋ​បាល​លោក​ចូ បៃដិន​ សម្រាប់​កម្មវិធី​ចែក​ចាយ​ដូស​ជំនួយ​ទូទាំង​ប្រទេស​​។

បើ​យោងតាម​សារព័ត៌មាន The Financial Times សមាជិ​កនិយតករ​​នៅ​គណៈកម្មាធិការ​ប្រឹក្សា​វ៉ាក់សាំង​ កាលពីថ្ងៃ​ សុក្រ​ បា​ន​បោះឆ្នោត​ប្រឆាំង​​នឹងសំណើនៃ​ការ​សុំ​​ចា​ក់ដូស​ជំនួយ​ BioNTech/Pfizer សម្រាប់​ជន​ជាតិ​អា​មេ​រិ​ក​អាយុ ១៦ ឆ្នាំ ឬ ចា​ស់​ជា​ង​នេះ​យ៉ាងតិច ៦ ខែ បន្ទាប់ពី​ទ​ទួ​ល​បាន​ការ​ចាក់​វ៉ាក់​សាំង​លើក​ទី ​២។

អង្គភាពដដែល​នេះ បានបោះ​ឆ្នោ​ត​ជា​ឯកច្ឆន្ទ​ថា អនុញ្ញាត​ឱ្យមាន​ការ​ប្រើ​ដូស​ជំនួយ​សម្រាប់​តែ​ក្រុម​មនុស្ស​ ដែល​មាន​អាយុ​​លើ​ស​ពី ៦៥ ឆ្នាំ អ្នក​ដែល​មា​ន​ហា​និ​ភ័​យ​ខ្ពស់​នៃ​ការ​ឆ្ល​ង​មេរោគធ្ងន់ធ្ងរ និង​មនុស្ស​ ដែល​មាន​កា​រ​ងារ​ប្រឈម​នឹង​ការឆ្លង​ ដូចជាបុ​គ្គលិកសុខាភិបាល​ជាដើម​។

ការ​បោះ​ឆ្នោ​ត​​នេះ​ ប​ង្កឱ្យ​មាន​កា​រ​ពិ​បាក​សម្រាប់​និយ័តករ​នៅ​អាមេរិក​ តែ​ទោះ​យ៉ាងណា​រដ្ឋបាល​ FDA នៅ​តែ​អាច​យ​ល់​ព្រ​មលើ​ការ​ស្នើ​សុំរបស់ក្រុមហ៊ុន​ Pfizer ទាក់​ទិន​នឹង​ការ​ជម្រុញ​ឱ្យ​មាន​ការ​ផលិត​ដូស​ជំនួយ​ជាច្រើន​ ក្នុង​ករណី​ក្រុមហ៊ុ​ន​ប​ញ្ជូ​ន​ពា​ក្យ​សុំថ្មី​ឡើ​​ង​វិញ​ក្នុ​ងដែ​ន​កំ​ណត់ ដែល​បាន​ស្នើ​ដោយ​គណៈក​ម្មាធិការ​។​

ក្រុមហ៊ុន Pfizer បាននិយា​យថា ខ្លួន​នឹ​ង​ធ្វើ​កា​រ​ជា​មួ​យ​គណៈក​ម្មា​ធិ​កា​រ​វ៉ាក់សាំង ដើម្បី​ដោះស្រា​យ​បញ្ហារ​បស់​ខ្លួន​ ហើ​យ​ថា​ខ្លួ​ន​នៅ​តែ​ប​ន្ត​ជឿ​ជា​ក់​លើ​អ​ត្ថប្រ​យោ​ជ​ន៍​ការចាក់​ដូស​ជំនួយ​ដល់​ប្រជាជន​ និងជម្រុញ​ការ​ផលិត​ឱ្យ​កាន់​តែ​ទូលំ​ទូ​​លាយ។

លោក Kathrin Jansen ប្រធានផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍​វ៉ា​ក់សាំ​​​ង​ បា​ន​មាន​ប្រសាសន៍ថា៖ « ទិន្ន​ន័យ​ទាំង​នេះនិ ​ង​ភ​ស្តុ​តា​ង​វិ​ទ្យាសាស្ត្រធំ ៗ ដែលបានបង្ហាញនៅក្នុងកិ​ច្ច​ប្រ​ជុំនេះ បាន​គូសប​ញ្ជា​​ក់​ពី​ជំនឿ​របស់​យើង​ថា​ ការ​ជ​ម្រុ​ញ​ទឹ​ក​ចិត្ត​នៃ​ការ​ផលិត​នឹង​ក្លា​យ​ជា​ឧ​ប​​ក​រ​ណ៍​ដ៏សំ​ខាន់​នៅ​ក្នុ​ង​កិ​ច្ច​ខិ​ត​ខំ​ប្រឹ​ង​ប្រែ​ងជា​​ប​ន្ត​បន្ទាប់​ ដើម្បី​គ្រ​ប់​គ្រ​ង​កា​ររី​ករា​ល​ដា​ល​នៃ​មេ​រោគ​​នេះ»។​

យ៉ាងណាមិញ រដ្ឋបាល​ FDA មិនបានឆ្លើយតបភ្លាមៗ​ ចំពោះ​កា​រ​បោះ​ឆ្នោ​ត​នោះ​ទេ ប៉ុន្តែ​ទីភ្នាក់ងារ​នេះ​ បាន​បែក​ចែក​បញ្ហា​រួច​ទៅហើយ​ថា​តើ ត្រូវ​ផ្ត​ល់​សិ​​ទ្ធិ​ដ​ល់​ក​ម្ម​វិធី​ចែក​ចាយ​ដូស​ជំនួយ​ជា​ទ្រង់​ទ្រាយ​ធំ​ ឬ យ៉ាងណា​។​ អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់នៃរដ្ឋបាល​ FDA ២ នាក់ ក៏​កំ​ពុ​​ង​ជួយ​ស​រ​សេ​រ​អ​ត្ថប​ទ​សិក្សា​មួយ​ ដែល​បា​ន​បោះ​ពុ​ម្ព​ផ្សាយ​នៅស​ប្តា​​ហ៍នេះ​ សម្រាប់​ការ​ជំ​ទា​ស់​នឹ​ង​ផែ​ន​កា​រ​បែប​នេះផងដែរ​។

លោកស្រី Walid Gellad សាស្ត្រាចារ្យរងផ្នែកវេ​ជ្ជ​សា​ស្ត្រ​នៅ​សា​ក​លវិទ្យាល័យ Pittsburgh បាន​មាន​ប្រសាសន៍​ថា៖ «​ការ​ស​ម្រេ​ច​ចិ​ត្តធំ ៗ បែប​នេះ​មិ​ន​គួ​រ​ប្រញាប់ទេ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ការសម្រេច​លើក​នេះ​ដូច​ប្រញាប់ខ្លាំង»។

ទោះយ៉ាងណា សមា​ជិ​កគ​ណៈ​​ក​ម្មា​ធិកា​រ​មួ​យ​ចំនួន បាន​ស​ម្តែ​​ង​កា​រ​ព្រួ​យ​បា​រ​ម្ភ​ក្នុ​ងកំឡុ​​ង​កិ​ច្ច​ប្រ​ជុំ​អំ​ពី​ការ​អ​នុ​ម័​ត​ការ​ផ្ដល់​​ដូសជំនួយ​​ដ​ល់​ម​នុ​ស្ស​គ្រ​ប់រូ​​ប​ដែ​ល​មាន​អា​យុ​ចា​ប់​ពី ​១៦ ឆ្នាំឡើង​ទៅ​ ដោយ​បាន​រាយការណ៍​ពី​ក​រ​ណី​ក​ម្រ​នៃប​​ញ្ហា​បេះ​ដូង​ ដែ​ល​យុ​វ​ជ​ន​ជួប​ប្រ​ទះ​ បន្ទាប់ពីទទួលបាន​ដូស​ទី ២​។

«ដោយសារ​ហា​និ​ភ័​យ​នៃ​កា​រ​ឆ្ល​ងមេរោគឆ្លង​នៅ​ក្នុងចំណោម​​ប្រ​ជា​ជន​​វ័​យក្មេងគឺ​ទា​ប​​ជា​ង​នៅ​តំ​ប​ន់​ដ​ទៃ​ទៀ​ត ការ​ដែល​ណែនាំឱ្យ​ប្រើដូសជំនួយ​លើ​ក្រុម​មនុស្ស​នេះ​ មិនមែន​ជាំអ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត​នោះទេ​»។ លោកស្រី Melinda Wharton មន្រ្តីជា​ន់​ខ្ព​​ស់​នៅ​ម​ជ្ឈ​ម​ណ្ឌ​ល​ត្រួ​តពិ​និត្យ​ និង​បង្ការ​ជំងឺ និង​ជា​​ស​មា​ជិ​ក​នៃ​គណៈ​​ក​ម្មា​ធិ​ការ​នេះ បា​ន​និ​យាយនៅ​ក្នុ​ង​កិច្ច​ពិ​ភា​ក្សា​មុ​ន​ការ​បោះ​ឆ្នោតយ៉ាង​ដូច្នេះ​។

លោក Paul Offit នាយកមជ្ឈមណ្ឌលអ​ប់​រំ​ស្ដីពី​វ៉ា​ក់​សាំ​ង​នៅ​ទី​ក្រុង Philadelphia បាននិយាយថា៖ «ថ្វីបើ​ ខ្ញុំ​​​គាំ​ទ្រ​អ​នុសា​ស​ន៍ចាក់ដូសជំនួយលើ​ក្រុម​មនុស្ស​អាយុលើ​ស​ពី ៦០ ឬ ៦៥ ឆ្នាំ ប៉ុន្តែ​ខ្ញុំមិន​គាំទ្រ​ការផ្ដល់​ដូសជំនួយ​ដល់​​ម​នុ​ស្ស​ធំ​ជាង ឬ​ ១៦ ឆ្នាំ​នោះ​ទេ​»​។

កា​រ​បោះ​ឆ្នោ​តនេះ ត្រូវបាន​គេ​ចាត់​ទុក​ជា​ ការ​ប​រា​ជ័​យ​​មួ​យស​ម្រាប់ក្រុមហ៊ុនវ៉ាក់សាំង​កូវីដ​​ Pfizer និង Moderna។ ជនជា​តិ​អាមេ​រិ​ក​រា​ប់​សិ​​បលា​​ន​នាក់ ត្រូវ​សុទ្ធ​តែ​ទទួលបាន​នូវ​វ៉ា​ក់សាំងប្រភេទ​ mRNA ហើយ​អ្នក​វិភាគ​ បា​​ន​ព្យា​ករណ៍​ថា​ ក្រុមហ៊ុនទាំង ២​ នឹ​ង​រ​ក​ប្រាក់ បាន​រា​​ប់​ពាន់​លា​ន​ដុ​ល្លា​រពី​ក​ម្ម​វិធីដូស​ជំនួយ​របស់​អាមេរិ​ក។

ប្រភព៖ FT

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner