ព្រឹត្តិការណ៍ “បុណ្យទន្លេទី៦ ឆ្នាំ២០២០ ” នៅខេត្តបាត់ដំបង បានកំណត់នូវប្រធានបទ៖ ” ទន្លេ នៃសន្តិភាព – ទន្លេ នៃ វិបុលភាព” និង មានកម្មវិធីកម្សាន្តធំៗ ជាច្រើនទៀត

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តបាត់ដំបង ដែលនៅតែបង្ហាញពីថាមពល និងសក្តានុពលសេដ្ឋកិច្ចក្នុងខេត្ត និងកំពុងតែអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តទីក្រុងក្នុងខេត្ត
ដើម្បីជាការទាក់ទាញ ដល់វិស័យទេសចរណ៍ ក្នុងខេត្តខ្លួន។ ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិដែលបានមកកម្សាន្ត និងស្នាក់នៅក្នុងខេត្តមួយនេះ។

ការលើកឡើងបែបនេះគឺនៅក្នុងកិច្ចប្រជុំមួយ រវាង រដ្ឋបាលខេត្តបាត់ដំបង ជាមួយក្រសួងទេសចរណ៍ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត ព្រឹកថ្ងៃទី២៧ខែមករា២០២០នេះ ក្រោមអធិ
បតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងវត្តមានប្រតិភូតំណាងក្រសួងជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំតាមបណ្តាស្ថាប័នមន្ទីរ និងអង្គភាព កងកម្លាំងពាក់ព័ន្ធក្នុងខេត្ត ជាច្រើនទៀតផងដែរ។

មុនកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម
អភិបាលខេត្តបាត់ដំបង ក៏បានចុះពិនិត្យមើល នូវទីតាំងផ្ទាល់ដែលគ្រោងរៀបចំពីធីបុណ្យទន្លេលើកទី៦ នៅក្នុងខេត្តបាត់ដំបង នៅពេលខាងមុខផងដែរ។ ក្នុងមតិស្វាគមន៍របស់ឯកឧត្តម ងួន រតនៈអភិបាលខេត្តបាត់ដំបង និងរបាយការណ៍រដ្ឋបាលខេត្ត
ពាក់ព័ន្ធស្តីពីការរៀបចំនូវបុណ្យទន្លេដែលក្នុងនោះដូចជាការកំណត់ពីទីតាំងរៀបចំព្រឹត្តិការណ៍បុណ្យទន្លលើកទី៦ ក្នុងខេត្ត”នៅសួនច្បារនាគបាញ់ទឹក” ទីប្រជុំជនក្រុង-ខេត្តបាត់ដំបង ដើម្បីបង្កការកំសាន្តសប្បាយរីករាយដល់ប្រជាពលរដ្ឋនិងជាពិសេសសបង្ហាញពីជីវភាពរស់នៅ ពីប្រពៃណី វប្បធម៌ខ្មែរ និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកំសាន្តកាន់តែច្រើនថែមទៀតនិង
ការដាក់តាំងពិព័រណ៌សមិទ្ធផលនានា និង គម្រោងអភិវឌ្ឍន៍ទេសចរណ័, ក្រុមតន្ត្រីចល័តពេលថ្ងៃ, មហោស្រពវិថីម្ហូបអាហារ និងការតុបតែងលម្អ, ការរៀបចំទស្សនីយភាពសិល្បៈ,ព្រឹត្តិការណ៍កីឡា,និងអនុគណៈកម្មការ សន្តិសុខ សណ្តាប់ធ្នាប់សាធារ
ណៈ និងសង្គ្រោះបន្ទាន់…។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ បុណ្យទន្លេនេះ គឺជាគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យមានកំណើនទេសចរណ៍នៅកម្ពុជា ដោយផ្តោតរទៅលើខេត្ត ដែលមានទីតាំងជាប់នឹងទន្លេ ជាប់ដៃទន្លេឬមានស្ទឹងហូរទៅកាន់ទន្លេ គឺ៖អាចរៀបចំពិធីបុណ្យនេះបានហើយ។ ដោយឡែក ជាក់ស្ដែងនៅខេត្តបាត់ដំបង ខេត្តមានស្ទឹងសង្កែ គឺជាស្ទឹងប្រវត្តិសាស្ត្រដែលបានហូរទៅកាន់ទន្លេសាប នឹងគួបផ្សំពីការរីកចម្រើនរបស់ខេត្តផង គឺគ្រប់គ្រាន់និងមានលក្ខណៈសម្បត្តិក្នុងការរៀបចំនូវព្រឹត្តិការណ៍មួយនេះបាន ។

តាមរយៈបទបង្ហាញក្នុងការបញ្ចាំងរូបគំនូរព្រាងរបស់មន្ត្រីជំនាញសំខាន់ៗមកពីក្រសួងជំនាញ ក៏បានឲ្យដឺងពីគម្រោងរៀបចំឲ្យមានស្តង់ពិព័រណ៌ចំនួន៤៣០ស្តង់ ដោយចែកចេញជាប្លុកសំខាន់ៗ និងមានស្តង់VIP.ចំនួន៥០-៧០ស្តង់ផងដែរ។ ការរៀបចំព្រឹត្តិការណ៍នេះ ក៏មានរៀបចំដាក់ទីតាំងក្លោងទ្វារបង្ហាញពីព្រឹត្តិការណ៍បុណ្យទន្លេនិងពីទីតាំងផ្ទាំងគំនូរសម្រាប់ថតរូប ផ្ទាំងប៉ាណូធំ សម្រាប់ធ្វើការផ្សព្វផ្សាយ និងហ្វូស្ទ័រតូចៗចែកនិងបិទផ្សព្វផ្សាយផងដែរ…។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត ថោង ខុនក៏បានផ្តល់ នូវអនុសាសន៍សំខាន់ៗ ក្នុងការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី៦នៅក្នុងខេត្តបាត់ដំបងដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៥ខែមីនាឆ្នាំ២០២០ខាងមុខឆាប់ៗនេះ ក្រោមប្រធានបទ” ទន្លេនៃសន្តិភាព – ទន្លេនៃវិបុលភាព”។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានជម្រុញដល់ថ្នាក់ដឹកនាំក្នុងខេត្ត និងបណ្តាមន្ទីរវិស័យពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ថ្នាក់ ឲ្យបង្កើនការយកចិត្តទុកដាក់ថែ
មទៀតក្នុងការរៀបចំទីក្រុងបាត់ដំបងឲ្យកាន់តែមានភាពល្អប្រសើរ ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកកំសាន្តបានច្រើន។ អ្វីដែលផ្តោតសំខាន់គឺការរៀបចំឲ្យមានដងវិថីម្ហូបអាហារ(Food Street)មួយកន្លែងដើម្បីបំរើភ្ញៀវទេសចរចូលមកខេត្តនេះ។

ឯកឧត្តមបណ្ឌិត ថោងខុន ក៏បានបង្ហាញពីការរំពឹងទុកថា ខេត្តបាត់ដំបងនិងមានសន្ទុះកើនឡើង ក្នុងការទាក់ទាញភ្ញៀវទេ
សចរឲ្យចូលមកទស្សនាខេត្តខ្លួន នៅក្រោយពេលដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ៥បញ្ចប់ការសាងសង់ជាស្ថាពរ ផ្លូវរថភ្លើងចាប់ដំណើរការល្អប្រសើរប្រក្រតីឡើងវិញ និការរៀបចំច្រកទ្វារអន្តរជាតិរួចរាល់ជាស្ថាពរ នោះសន្ទុះនិងកំណើនភ្ញៀវទេសចរ និងហូរចូលខេត្តមួយនេះ កាន់តែច្រើនឡើង។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានធ្វើការក្រើនរំលឹកដាស់តឿនដល់អង្គប្រជុំទាំងមូលឲ្យយកចិត្តទុក និងចូលរួមមានវិធានការប្រុងប្រយ័ត្នខ្ពស់ពីការឆ្លងមេរោគផ្លូវដង្ហើមកូរ៉ូណា ដែលកំពុងកើតមាននៅប្រទេសចិននិងបណ្តាប្រទេសមួយចំនួនទៀត៕ធ.ដ

ដោយ៖ អ៊ុក សំអាន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner