តំណាងក្រុមហ៊ុន Tiger លើកទឹកចិត្តឲ្យក្រុមបាល់ទាត់បណ្ឌលប៉ោយប៉ែតប្រឹងប្រែងទាំងអស់គ្នា ដើម្បីមានឱកាសជួប និងលេងជាមួយតារាបាល់ទាត់ពិភពលោក
ព្រឹត្តិការណ៍បាល់ទាត់ដ៍អស្ចារ្យប្រចាំព្រះរាជាណាចក្រកម្ពុជា Tiger Street Football 2020 រដូវកាលទី៨ បណ្ឌលទី៣ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដំណើរការប្រកួតផ្លូវការហើយ ដោយមានក្រុមបាល់ទាត់ចូលរួមប្រជែងរហូតដល់ទៅ៨២ក្រុម ដោយធ្វើការប្រកួតតាមរូបមន្តជម្រុះចាញ់ធ្លាក់ ។
លោក ទុយ វិច្ឆិកា ប្រធានគណៈកម្មាការរៀបចំការប្រកួត បានអំនាវឲ្យក្រុមបាល់ទាត់ទាំងអស់ ប្រកួតដោយប្រកាន់ភ្ជាប់នូវគោលការណ៍គោរពនូវភាពយុត្តិធម៍ សាមគ្គីភាព មិត្តភាព ចាញ់ត្រូវទទួលស្គាល់ថាចាញ់ អ្នកឈ្នះត្រូវខិតខំបន្តទៀត ដើម្បីឈានទៅគ្រងជើងឯក ប្រចាំមណ្ឌលទទួលបានប្រាក់រង្វាន់ និងឈ្នះឱកាសឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញជួបផ្ទាល់ជាមួយតារាបាល់ទាត់ពិភពលោក លោក Rio Ferdinand នៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ។
លោក ប្រធានគណៈកម្មាការ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Tiger ដែលបានបង្កើតកម្មវិធីបាល់ទាត់ដ៍អស្ចារ្យនេះ ដើម្បីចូលរួមលើកកម្ពស់អភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា និងបានផ្តល់ឱកាសឲ្យយុវជននៅតាមបណ្តាខេត្ត មានឱកាសចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពដែលបានហ្វឹកហាត់កន្លងមក ហើយចាប់យកឱកាសអភិវឌ្ឍខ្លួនក្លាយជាកីឡាករអាជីព នៅក្នុងវិស័យបាល់ទាត់ ។
តំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) ក៏បានលើកទឹកចិត្តដល់ក្រុមបាល់ទាត់ទាំងអស់ទទួលបានជោគជ័យ ដើម្បីបានទៅជួបផ្ទាល់ជាមួយកីឡាករដែលជាតារាបាល់ទាត់ដ៍ល្បី គឺ Rio Ferdinand នៅរាជធានីភ្នំពេញនាវគ្គផ្តាច់ព្រ័ត្រ ។ តំណាងរូបនេះថា ឱកាសជួបផ្តល់ជាមួយតារាបាល់ទាត់ល្បីលំដាប់ពិភពលោក វានិងជួយជម្រុញទឹកចិត្តយើងមានភាពក្លាហានប្រែក្លាយខ្លួនជាកីឡាករបាល់ទាត់ល្អប្រចាំប្រទេសកម្ពុជា នាពេលអនាគត ព្រោះ លោក Rio Ferdinand មុននិងឈានឡើងមកដល់ភាពល្បីល្បាញ លោកត្រូវឆ្លងកាត់ពីការចូលរួមការប្រកួតដូចយើងពេលនេះដែរ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ Tiger street Football 2020 មណ្ឌលប៉ោយប៉ែត ដែលជាមណ្ឌលទី៣នេះ មានក្រុមចូលរួមប្រកួតចំនួន៨២ក្រុម កើនឡើងរហូតដល់១៤ក្រុមលើសពីឆ្នាំ២០១៩រដូវកាលទី៧កន្លងទៅ ។ សម្រាប់ព្រឹត្តិការណ៍ Tiger Street Football 2020 មានប្រាក់រង្វាន់ជ័យលាភីសរុបរហូតដល់ទៅ៥ម៉ឺនដុល្លារអាមេរិច ៕ធ.ដ