១គ្រាប់របស់ Ronald Araujo ជួយក្រុម Barcelona រក្សាកំណត់ត្រាមិនទាន់ចាញ់នៅ La-Liga

១គ្រាប់របស់ Ronald Araujo ជួយក្រុម Barcelona រក្សាកំណត់ត្រាមិនទាន់ចាញ់ នៅ La-Liga ។ ក្រុម Granada បាននាំមុខមុន ត្រឹមតែ២នាទី ដោយការតែតបាល់បញ្ចូលទីរបស់ Domingos Duarte ខណៈខ្សែការពារកណ្តាល Ronald Araujo ដែលដើរតួជាខ្សែប្រយុទ្ធបណ្តោះអាសន្ន រកបាន១គ្រាប់ជួយ Barcelona តាមស្មើ Granada ១ទល់នឹង១ នៅចុងតង់ទី១ កាលពីយប់មិញ ។


គួរបញ្ជាក់ថា ក្រុម Barcelona មិនស្គាល់ចាញ់ នៅ La Liga ឈរលេខ៧ មាន៨ពិន្ទុ ឆ្លងកាត់៤ប្រកួត ។ ចំណែក Granada មិនទាន់ឈ្នះឡើយ ដោយឈរលេខ១៧ មាន ៣ពិន្ទុ។
សូមបញ្ជាក់ថា បន្ទាប់ពីប្រកួតនេះ ក្រុមអ្នកមានបុណ្យ នឹងត្រូវប៉ះ ក្រុមម្ចាស់ផ្ទះ Cadiz និងក្រុម Levante មុនពេលជួប Benfica នៅក្របខ័ណ្ឌ Champions League ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner