ចែកម៉ាសចំនួន ១លានម៉ាស ជូនមន្រ្តីនគរបាលច្រកទ្វារព្រំដែន និងភ្ញៀវជាតិ-អន្តរជាតិ ដើម្បីការពារការចម្លងមេរោគថ្មី

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ៖ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ស្អែកនេះតទៅ នឹងចែកម៉ាសចំនួន ១លានម៉ាស ជូនមន្រ្តីនគរបាលច្រកទ្វារ និងភ្ញៀវជាតិ-អន្តរជាតិ និងពលរដ្ឋដែលធ្វើដំណើឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីការពារការចម្លងមេរោគថ្មីដែលបង្កឡើង ពីវីរុស កូរ៉ូណា នេះបើតាមការឲ្យដឹងពីមន្រ្តីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រាប់អ្នកយកព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ។

ការចែកម៉ាសចំនួន១លាននេះ នឹងធ្វើឡើងក្រោមវត្តមានលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតអភិបាលរង មន្រ្តីសាលាក្រុង លោកសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមន្រ្តីក្រោមឱវាទទាំងអស់។   មន្រ្តីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រាប់អ្នកយកព័ត៌មាននៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះថា អំណោយម៉ាសទាំងអស់ បានមកពីជំនួយរបស់សប្បុរសជននានា។ ហើយម៉ាសនេះនឹងចែកដល់អ្នករត់ម៉ូតូឌុប កម្មករ អាជីវករ ភ្ញៀវជាតិ អន្តរជាតិ ចេញចូល ច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អំពាវនាវផងដែរដល់ ភ្ញៀវជាតិ អន្តរជាតិ និងពលរដ្ឋដែលធ្វើដំណើឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សូមគោរពការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសពាក់មាសអោយបានត្រឹមត្រូវ វៀចាកឆ្លងនូវជម្ងឺដ៏សាហាវមួយនេះ…៕ធ.ដ

ដោយ៖ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner