ប្រតិភូក្រសួងទេសចរណ៍ ដឹកនាំដោយ ឯកឧត្ដម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញមកពិនិត្យការដ្ឋានសំណង់អគារទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៤និង៥០នាទី ប្រតិភូក្រសួង
ទេសចរណ៍ ដឹកនាំដោយ ឯកឧត្ដម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដំណើរដោយលោក កែវ សុភក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងលោក លោកស្រី និងមន្ត្រីអ្នកមុខ អ្នកការមួយចំនួនទៀត បានអញ្ជើញមកពិនិត្យការដ្ឋានសំណង់អគារទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលបច្ចុប្បន្នកំពុងដំណើរការសាងសង់ ជាលទ្ធផលទទួលបានប្រហែលជា ៤០ភាគរយ។

ឈ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋមន្រ្តីបានអញ្ជើញ ទៅពិនិត្យទីតាំង ដែលត្រូវត្រៀមរៀបចំដាក់ឧបករណ៍ និងសម្ភារៈបច្ចកទេស ពិនិត្យតាមដានសុខភាពអ្នកដំណើរ ឆ្លងកាត់តាម ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងគោលបំណងស្វែងរក និងទប់ស្កាត់ ត្រៀមឆ្លើយតបទៅនឹងជំងឺឆ្លងរាតត្បាត ដែលអាចកើតមានឡើងជាយថាហេតុ នៅចំណុចច្រកចូល គល់ស្ពានមិត្តភាពកម្ពុជា-ថៃ ។

ឯកឧត្ដមរដ្ឋមន្រ្តី និងប្រតិភូអមណើរ បានអញ្ជើញត្រឡប់ទៅវិញនារសៀលថ្ងៃដដែល ប្រកបដោយសុវត្ថិភាព និងភាពស្និទ្ធស្នាលក្រៃលែងបំផុត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner