ទាស់សម្ដីគ្នាក្នុងវង់ល្បែងរួចដកកាំភ្លើងបាញ់ បណ្តាលឲ្យបុរស ម្នាក់រងរបួសធ្ងន់ ឯជនបង្ករត់គេចខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ នៅវេលាម៉ោង៨យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ មានករណីផ្ទះអាវុធមួយក្នុងវង់ល្បែង ស្ថិតនៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ បណ្ដាលឲ្យបុរសម្នាក់រងរបួសជើងធ្ងន់ធ្ងរ ហើយត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីពេទ្យ ចំណែកជនដៃដល់កំពុងរត់គេចខ្លួន ។

ជនរងគ្រោះ មាន ឈ្មោះ ឃិន ឆៃយ៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ ប្រកបមុខរបរ រេីសអេតចាយ ស្នាក់នៅ ដីឡូ ជួលគេ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។ ជន ដៃដល់មានឈ្មោះ ហ្វ៊ី ណូ អាយុ ៤៥ឆ្នាំ ជាង។ ចំណែកម្ចាស់ កាំភ្លើងមានឈ្មោះ  ជួន គឹម ហៀង ភេទ ប្រុស  អាយុ ៥០ឆ្នាំមុខ របរជាមន្ត្រី នគរបាល ស្នាក់នៅ ភូមិ ម័ល  សង្កាត់ ដង្កោ ខណ្ឌដង្កោ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុបានបង្ហើបប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅលេងបុកប៉ីយ៉ែដូចរាល់ដង ចំណែកជនដៃដល់ និងម្ចាស់កាំភ្លើងជាមន្ត្រីនគរបាល ព្រមទាំងម្ចាស់តាបប៉ីយ៉ែ បានផឹកសុីជាមួយគ្នានៅក្បែរនោះ ។

បន្ទាប់ក្រោយមក មិនដឹងថា ជនរងគ្រោះ និងជនដៃដល់មានបញ្ហាអ្វីពីមុនមកនោះទេ ស្រាប់តែជនដៃដល់ស្ទុះយកកាំភ្លើងពីបុរសម្នាក់ដែលជាមន្ត្រីនគរបាលអង្គុយផឹកសុីជាមួយគ្នា មកបាញ់ចំផ្នែកជើងជនរងគ្រោះបណ្ដាលឲ្យធ្លុះពីម្ខាងទៅម្ខាងរងរបួសហូរឈាមពេញផ្លូវ និងឆ្លៀតដើររកបងប្អូនឲ្យជួយដឹកបញ្ជួនមកកាន់មន្ទីពេទ្យរុស្សុីដើម្បីសង្គ្រោះផងដែរ ចំណែកជនដៃដល់បានគេចខ្លួនពីកន្លែងកើតហេតុបាត់។

ក្រោយពីទទួលបានដំណឹងនេះភ្លាមៗ មន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលដង្កោ បានសហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌ ចុះធ្វើការស្រាវជ្រាវតាមចាប់ជនដៃដល់ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner