ខេត្តព្រះសីហនុ នៅតែជាគោលដៅទេសចរណ៍ដ៏មានការទាក់ទាញ

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន -វៀតណាម ថ្ងៃទី ២៦ មករា ឆ្នាំ២០២០ នៅខេត្តព្រះសីហនុ ភ្ញៀវទេសចរបាននាំគ្នាមកលេងនៅខេត្តព្រះសីហនុ យ៉ាងច្រើនកុះករ បើទោះជាបច្ចុប្បន្នកក្រុងនេះមានសភាពដីហុយ ផ្លូវលំបាកធ្វើដំណើរដោយសារកំពុងស្ថាបនាផ្លូវ និងប្រពន្ធ័ហេដ្ឋាសម្ពន័្ធ សំណល់រឹង រាវ កំពុងមានបញ្ហាប្រឈមខ្លះក្តី។

បើយើងក្រលេកមើលនៅតាមឆ្នេរទាំងដីគោកនិងឆ្នេរនៅដីកោះ រួមទាំងតំបន់រម្មណីដ្ឋាននានា ភ្ញៀវទេសចរបាននាំក្រុមគ្រួសារមកលេងយ៉ាងសប្បាយរីករាយខណៈដែលស្រុកទេសមានសន្តិភាព ជីវភាពធូរធារនិងសន្តិសុខសុវត្ថិភាពពេញផ្ទៃប្រទេសក្រោមការដឹកដ៏ឈ្លាសវៃរបស់សម្តេតេជោសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។កន្លែងដែលភ្ញៀវចូលចិត្តទៅលេងច្រើនជាងគេគឺនៅតាមឆ្នេរនិងតាមកោះ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បញ្ជាក់ថា សម្រាប់ថ្ងៃទី២នៃថ្ងៃចូលឆ្នាំចិនឆ្នាំ២០២០នេះខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេចរប្រមាណ ៤០.៩៨៦នាក់ កើនឡើង ៦៧.៩៧% បើធៀបនឹងឆ្នាំ២០១៩កន្លងទៅ។ ភ្ញៀវជាតិប្រមាណនាក់ ៣៨.០៣៧នាក់ កើនឡើង១០០.១៩% ភ្ញៀវអន្តរជាតិប្រមាណនាក់ ២.៩៤៩នាក់ ថយចុះ៤៥.៣៨% ភ្ញៀវតាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុមាន ១៤ជើងហោះហើរ ថយចុះ០៦ជើង មានភ្ញៀវសរុបប្រមាណ ៩៥២នាក់ ថយចុះ៧៧.៧២% ក្នុងនោះភ្ញៀវជាតិមាន ៤៥នាក់ ថយចុះ២៥% ភ្ញៀវអន្តរជាតិប្រមាណ៩០៧នាក់ ថយចុះ ៥៩.៣២%។

ដោយឡែកភ្ញៀវទេសចរទៅលេងតាមបណ្តាកោះនានាសរុបប្រមាណ ២.៩៥១នាក់ កើនឡើង៨៦.០៦% ភ្ញៀវជាតិ ១.៨៨២នាក់ កើនឡើង១១៥.៨២%ភ្ញៀវអន្តរជាតិប្រមាណ១.០៦៩នាក់ កើនឡើង៤៩.៧១% ភ្ញៀវតាមរម្យណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុមានភ្ញៀវសរុប៦.២៥៦នាក់ កើនឡើង ១៩៦.៤៩% ភ្ញៀវជាតិ ៦.១៣០ កើនឡើង ២៣៥.៥២% និងអន្តរជាតិ ១២៦នាក់ ថយចុះ ៥៥.៤៧% ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner