អភិបាលខេត្តបន្ទាយមានជ័យ ចុះជួយជន្លៀស​ពលរដ្ឋដែលរងគ្រោះទឹកជំនន់ ទៅកាន់ទីទួល​សុវត្ថិភាព នៅក្រុងប៉ោយប៉ែត

ប្រជាពលរដ្ឋកើនជាង៧០គ្រួសារ ត្រូវបានជន្លៀសពីលំនៅឋាន ទៅកាន់ទីទួលសុវត្ថិភាពចំនួន៣កន្លែង ដែលអាជ្ញាធរមានសមត្ថកិច្ចបានរៀបចំ នៅក្រុងប៉ោយប៉ែត។ នេះបើតាមលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតអោយដឹង នៅពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ។

     លោកគាត ហ៊ុល បានបន្តប្រាប់ថា៖ នាថ្ងៃនេះ រូបលោកផ្ទាល់ និងលោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត  និងក្រុមការងារចម្រុះបានរួមដំណើរជាមួយឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះពិនិត្យមើលស្ថានភាពទឹក នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីចាត់វិធានការកាយបើកមុខទឹក ដែលជនលិចផ្លូវ និងតំបន់ប្រជាពលរដ្ឋរស់នៅក្បែមាត់អូរព្រំដែនប៉ែកខាងត្បូងក្រុងមួយចំនួន ព្រមទំាងបានផ្តល់ស្បៀងអាហារ ជាអង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី និងទឹកពិសារដប ជូនបងប្អូនប្រជាពលរដ្ឋ ជាង៧០គ្រួសារដែលមករស់នៅលើទីទួលសុវត្ថិភាព ដែលក្រុមការងារក្រុងប៉ោយប៉ែតបានរៀបចំចំនួន ៣ទីតាំង ។

សូមរំលឹកថា៖ ក្រុងបោយប៉ែត ជំនន់ទឹកភ្លៀងធ្លាក់ជាប់ៗគ្នា និងទឹកជំនន់ហូរធ្លាក់ពីប្រទេសថៃ ធ្វើ  អោយទីប្រជុំជន់ក្រុងដែលជាទីទំនាប បង្ករលិចលង់ហេដ្ឋរចនាសម្ព័ន្ធ ផ្លូវលំ បេងតុង និងផ្ទះសំបែងពលរដ្ឋនិងទីតាំងជរជើងរបស់កងកម្លាំង ដែលនៅតាមមាត់អូរព្រំដែន ដែលត្រូវបានអាជ្ញាធម៍បង្ខំចិត្ត ជន្លៀសពលរដ្ឋក្នុងតំបន់នោះមកទីទួលសុវត្តិភាព។

    រដ្ឋបាលក្រុងប៉ោយប៉ែតសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមនិងបង្កើនការប្រុងប្រយ័ត្នដូចខាងក្រោម៖ ជួយកាយសំរាមតាមមុខលូ តាមមុខផ្ទះរៀងខ្លួន/ វេចខ្ចប់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ/បង្កើនការប្រុងប្រយ័ត្នចំពោះក្មេងតូចៗ កុំឱ្យលេងទឹក និងទុកដាក់ទំនិញ សម្ភារៈប្រើប្រាស់ /ត្រូវរៀបចំ ខ្សែភ្លើង ឬបិទចរន្តអគ្គិសនី/ហាមទៅលេងទឹកតាមកន្លែងមានទឹកហូរខ្លាំង/ និងកុំភ្លេចអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីបញ្ចៀសជំងឺកូវីដ19 ទាំងអស់គ្នា៕ ដោយ៖ ឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner