អាជ្ញាធរផ្សារលើ ក្រុងកំពង់ឆ្នាំង ចាត់វិធានការក្តៅ (Video Inside)
ការលក់ដូរក្នុងផ្សារលើនៃក្រុងកំពង់ឆ្នាំងដែលគ្មានសណ្តាប់ធ្នាប់ បានបង្ខំឲ្យសមត្ថកិច្ចអនុវត្តវិធានការក្តៅនៅ ថ្ងៃទី២១កញ្ញានេះ។ ផ្សារលើក្នុងក្រុងកំពង់ឆ្នាំង គឺជាផ្សារមួយដែលកន្លងមក អាជ្ញាធរធ្លាប់បានចុះបិទយ៉ាង ហោច២ដងហើយ ក្រោយការផ្ទុះឡើងនៃជំងឺកូវីដ-19 នៅក្នុងផ្សារនោះ។
ក្រោយការរៀបចំសណ្តាប់ធ្នាប់និង សំអាតអនាម័យរួចមក, ផ្សារត្រូវបានបើកលក់ដូរសាឡើងវិញ ប៉ុន្តែអាជីវករមួយចំនួនមិនបានចូលមកលក់ក្នុង ផ្សារទេ។ អាជីវករបែរជានាំគ្នាលក់នៅក្រៅផ្សារបង្កឲ្យប៉ះពាល់សណ្តាប់ធ្នាប់និងបរិស្ថាន ដែលនាំឲ្យអាជ្ញាធរ ត្រូវ ចាត់វិធានការក្តៅ៕