រាជធានីភ្នំពេញ, ខេត្តកណ្តាលនិងខេត្តមួយចំនួនអាចប្រឈមការលិចដោយជំនន់ទឹកភ្លៀង (Video Inside)

ក្រសួងធនធានទឹកនិងឧតុនិយមបានដាស់តឿនការប្រុងប្រយ័ត្នសុវត្ថិភាពទន្ទឹមនឹងការព្យាករណ៍បង្ហាញការ ធ្លាក់ភ្លៀងច្រើនក្នុងសប្តាហ៍នេះដែលអាចនឹងបង្កគ្រោះទឹកជំនន់។ ការព្យាករណ៍បានបង្ហាញថាកម្ពុជានឹងទទួល រងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជា មួយនឹងខ្យល់មូសុងនិរតីបក់ នៅក្នុងល្បឿនមធ្យមទៅបង្គួរ។

យោងតាមការព្យាករណ៍រវាងពីថ្ងៃទី២២ រហូតដល់ ថ្ងៃទី២៨ ខែកញ្ញា, បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល  ភ្លៀងនឹងអាចធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន ដែល នឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល ,ខេត្តកំពង់ស្ពឺ ,ខេត្តពោធិ៍សាត់ ,ខេត្តបាត់ដំបង់ ,ខេត្តប៉ៃលិន ,ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ។

នៅបណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសាន, ភ្លៀងនឹងអាចធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលនឹង អាចបង្កជាជំនន់ទឹកភ្លៀងនៅបណ្តាខេត្តជាប់ជួរភ្នំដងរែក, ខេត្តភាគឦសានជាប់ប្រទេសវៀតណាម ខេត្តព្រះ វិហារ និងខេត្តឧត្តមានជ័យ ។

ចំណែកឯកនៅតំបន់មាត់សមុទ្រនោះវិញ ភ្លៀងនឹងអាចធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលនឹងបង្ក ជាជំនន់ ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រមួយចំនួននៃខេត្តកោះកុង និងខេត្តព្រះសីហនុ ។ នៅលើផ្ទៃសមុទ្រនឹង អាចមានរឿង ខ្យល់ និង រលកសមុទ្រមធ្យម ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner