ព្រឹត្តិការណ៍សមរាត្រីឈានមកដល់ថ្ងៃទី២៣កញ្ញា (Video Inside)

ព្រឹត្តិការណ៍សមរាត្រី Equinox នឹងឈានមកដល់នៅថ្ងៃស្អែកទី២៣កញ្ញានេះហើយ។ មន្ត្រីអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានថ្លែងថានាវេលាម៉ោង៦កន្លះព្រឹកថ្ងៃទី២៣កញ្ញា, ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលនៃ ប្រាសាទអង្គរវត្ត ដែលព្រឹត្តិការណ៍ដ៏កម្រនេះ តែងតែកើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ។ មុនព្រឹត្តិការណ៍ ឆ្លងកូវីដ១៩, ទេសចរណ៍បរទេសច្រើនពាន់នាក់ ត្រូវគេឃើញបាននាំគ្នារង់ចាំតាំងពីវេលាទាបភ្លឺក្នុងបរិវេណប្រា សាទអង្គរវត្តដើម្បីចាំថតយកព្រឹត្តិការណ៍ដ៏កំរនេះ ដែលតែងឈានមកដល់ក្នុងខែកញ្ញានិងខែមីនា។

សមរាត្រី Equinox គឺជាវេលាដែលរយៈពេលថ្ងៃនិងរយៈយប់មានស្មើគ្នា។ ព្រឹត្តិការណ៍ព្រះអាទិ ត្យ រះចំកំពូលកណ្ដាលនៃ ប្រាសាទអង្គរក្នុងថ្ងៃសមរាត្រីនេះ ត្រូវបានគេចាត់ទុកថាបុព្វបុរសដូនតាខ្មែរនាសម័យដើមនោះ មានការយល់ដឹង និងមានភាពប៉ិន ប្រសប់ខាងផ្នែកស្ថាបត្យកម្ម, ការរៀបចំដែនដី, ផ្នែកតារាសាស្ត្រ, ជំនាញបុរាណវិទ្យា ដែលធ្វើ ឱ្យប្រាសាទអង្គរ វត្តខ្មែររក្សាបាននូវលក្ខណៈពិសេសនេះ ដែលបរទេសតែងកោតសរសើររហូតមកទល់សព្វថ្ងៃ នេះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner