ព្រលានយន្តហោះអន្តរជាតិតារាសាគរ ខេត្តកោះកុងចាប់ផ្តើមសាកល្បងចុងឆ្នាំនេះ (Video Inside)

ព្រលានយន្តហោះអន្តរជាតិតារាសាគរ ខេត្តកោះកុង គ្រោងនឹងបើកដំណើរការសាកល្បងនៅចុងឆ្នាំ ២០២១ ខាងមុខនេះហើយ។ យោងតាមផែនការ, ដំណាក់កាលសាងសង់ នឹងត្រូវបញ្ចប់ក្នុងខែតុលាជិតមកដល់នេះ ដែលនឹងជម្រុញឲ្យដាក់ដំណើរការសាកល្បងហោះហើរក្នុងព្រលានយន្តហោះថ្មីនោះ នៅថ្ងៃទី៣០ធ្នូឆ្នាំ២០២១។

រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានថ្លែងបញ្ជាក់កាលពីថ្ងៃទី ២១កញ្ញា ជុំវិញការគ្រោងដំណើរការសាកល្បងព្រលានយន្តហោះនេះ ក្នុងឳកាសដែលទទួលជួបតំណាងក្រុម ហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរនោះ។

សូមជម្រាបថា បច្ចុប្បន្នប្រទេសកម្ពុជា មានព្រលានយន្ដហោះអន្ដរជាតិចំនួន៣រួចមកហើយ គឺ ទី១៖ ព្រលាន យន្ដហោះអន្ដរជាតិភ្នំពេញ, ទី២៖ ព្រលានយន្ដហោះអន្ដរជាតិខេត្តសៀមរាប និងទី៣៖ ព្រលានយន្ដហោះអន្ដរ ជាតិ ខេត្តព្រះសីហនុ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner