ឃាតករដាក់គ្រាប់បែកបំផ្ទុះក្បែរទ្រូត្រីនៅសៀមរាបរងការចាប់ខ្លួន (Video Inside)

ជនសង្ស័យដែលបានដាក់បង្កៃគ្រាប់បែកជាប់នឹងទ្រូត្រីនិងបានបណ្តាលអោយមនុស្សម្នាក់បានស្លាប់នៅ ខេត្តសៀមរាបនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនខ្លួនទៅតុលាការហើយ។ គួរបញ្ជាក់ថាបុរស ចំណាស់អាយុ៧៨ឆ្នាំម្នាក់ឈ្មោះ ឆាវ រ៉ាយ ត្រូវបានជនមិនស្គាល់មុខបានបង្កៃគ្រាប់បែកជាប់នឹងទ្រូរបស់ គាត់ នៅផ្លូវរទេះចាស់មួយកន្លែងស្ថិតនៅភូមិរំដេង, ឃុំស្រណាល នៃស្រុកក្រឡាញ់ កាលពីថ្ងៃទី១៩កញ្ញា។ ឃាតករ

ត្រូវសមត្ថកិច្ចបានរកឃើញ គឺជាបុរសអាយុ៦៥ ឆ្នាំឈ្មោះលន់ជីន ដែលបានសារភាពថាគាត់ពិតជាបានបង្កៃ គ្រាប់បែកនោះមែន។ យោងតាមច្បាប់បទ ” ឃាតកម្មគិតទុកជាមុន” តាមបញ្ញត្តិមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ នឹងអាចប្រឈមមុខនឹងការជាប់គុក អស់មួយជីវិត ប្រសិនបើតុលាការរកឃើញពីពិរុទ្ធភាព។

បុរសជាឃាតករ ថ្លែងថាការសម្លាប់បុរសអាយុ៧៨ឆ្នាំនោះ គឺដោយសារតែបុរសនោះជាគ្រូធ្មប់ និងបានធ្វើអំពីដាក់ប្រពន្ធគាត់ ដែលជាអ្នកភូមិរស់នៅជាមួយគ្នា។ ជនសង្ស័យ ត្រូវបានចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ១១ និង៣១ នាទីយប់ ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២១៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner